ទារកភ្លោះ៣នាក់​សម្រាលដោយសុវត្ថិ​ភាព​


ខេត្ត​ព្រះ​សីហ​នុ​ ៖ កាលពីវេលាម៉ោង​ជាង​​២រសៀល​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​ពរពោះកូន​ភ្លោះប្រុស​​ចំនួន​​​៣នាក់ បានមកសម្រាល​កូន​នៅមន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ ហើយ​ត្រូវបាន​វេជ្ជបណ្ឌិត និង​គ្រូពេទ្យឆ្ម​បជួយសម្រាលដោយ​វះកាត់​ទទួលបានជោគជ័យ​ ព្រមទាំង​មានសុវត្ថិភាព​ទាំង​ម្តាយ និង​កូន ។

តាម​ប្រភពពី​គ្រូពេទ្យ​​បាន​ឱ្យ​ដឹង​ថា ទារកភ្លោះ​ទាំង៣នាក់​ខាងលើ ក្នុង​នោះ ​កូនទី១-មានទម្ងន់​១,៤គីឡូក្រាម កូនទី២-មានទម្ងន់​១,៣គីឡូក្រាម និង​កូនទី​៣-មានទម្ងន់​១,៤គីឡូក្រាម ។

តាម​ប្រភពដដែលបាន​បន្ត​ថា ទារកភ្លោះ​ទាំង​៣​នាក់​ខាងលើនេះ​​មាន​ឪពុក​ជា​កសិករ ​និង​​ម្តាយ​ជា​ស្ត្រី​មេផ្ទះ មក​ពី​ភូមិ​ចំការ​កៅស៊ូ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ