ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dortmund ចាប់អារម្មណ៍​កីឡាករ​នៅ Ligue 1 ដើម្បី​ជំនួស​តំណែង Sancho

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Memphis Depay អាច​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ក្លិប Manchester United សម្រេចការ​ចុះហត្ថលេខា​លើ​កីឡាករ Jadon…

អន្តរជាតិ ៖ កីឡាករ Memphis Depay អាច​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ក្លិប Manchester United សម្រេចការ​ចុះហត្ថលេខា​លើ​កីឡាករ Jadon Sancho ពី​ក្លិប Borussia Dortmund​។

យោង​តាម​របាយការណ៍​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា​ខ្សែបម្រើ​ប្រយុទ្ធ​ហូ​ឡង់ Depay របស់​ក្រុម Lyon ដែល​ធ្លាប់​លេង​ឱ្យ Man United ចន្លោះ​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧ ត្រូវ​បាន​រាយការណ៍​ថា Dortmund កំពុង​ចង់បាន​។ ស្រប​ពេលដែលក្លិប​អា​ល្លឺ​ម៉​ង់​មួយ​នេះ មាន​ឆន្ទៈ​ក្នុង​ការ​លក់ Sancho ទៅ​ឱ្យ Man United ប្រសិនបើ​ពួក​គេ​អាច​សម្រេចការ​ផ្ទេរ​លើ Depay​។

បច្ចុប្បន្ន​ក្លិប Dortmund កំពុង​ទាមទារ​ចំនួន ១០០​លាន​ផោន​សម្រាប់​ការ​ចង់បាន Sancho ប៉ុន្តែ Man United ទំនងជា​មិន​អាច​ចំណាយ​ប្រាក់​យ៉ាងច្រើន​បែប​នេះ ក្នុង​ស្ថានភាព​កំពុង​មាន​វិបត្តិ​ដោយសារ​កូ​វី​ដ​១៩​។ Sancho រីករាយ​នឹង​រដូវ​កាល​ដ៏​អស្ចារ្យ​នៅ​ក្រប​ខណ្ឌ Bundesliga ដោយ​រកបាន ២០​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​សម្រេច​គ្រាប់​បាល់ ២០​លើក​ផង​ដែរ​។ ខណៈ​ដែល​កុងត្រា​របស់​គេ​នៅ Dortmund នឹង​ត្រូវ​បន្ត​រហូត​ដល់​រដូវក្តៅ​ឆ្នាំ​២០២២៕