កូ​វី​ដ​-១៩៖ វៀតណាម​ស្លាប់​៥ ឥណ្ឌូ​នេ​ស៊ី​ជាង​៥ ០០០ ហ្វី​លី​ពី​ន​ជាង​២ ០០០​នាក់


កូ​វី​ដ​-១៩ ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ច្រើន​ជាងគេ​បំផុត ក្នុង​ចំណោម ប្រទេស​ទាំង​១០​របស់​អាស៊ាន ដោយ​មាន​ចំនួន​ជាង​៥ ០០០​នាក់ ហើយ​បន្ត​មក​ទៀត​គឺ​ប្រទេស​ហ្វី​លី​ពី​ន ដែល​មាន​ចំនួន​ជាង​២ ០០០​នាក់​។ ប្រទេស​វៀតណាម​ដែល​មិន​ធ្លាប់​មាន​អ្នក​ស្លាប់ ហើយ​ធ្លាប់​ចាត់ទុកជា​ប្រទេស ដែល​មានជោគ​ជ័យ​ក្នុង​ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩​នេះ ឥឡូវ​បាន​ប្រឈម​នឹង​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​ជា​សហគមន៍ ហើយ​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ ខណៈ​ដែល​អ្នក​ឆ្លង​បាន​ឡើង​ដល់​៥៩០​នាក់​។

របាយ​កាណ៍​បង្ហាញ​ថា ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ស្លាប់​ចំនួន​៥ ២៣៦​នាក់ ចំណែក​ហ្វី​លី​ពី​ន​មាន​ចំនួន​២ ០៥៩​នាក់​។ បន្ទាប់​មក​ទៀត គឺ​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​ចំនួន​អ្នក​ស្លាប់​១២៥​នាក់ ហើយ​ប្រទេស​ថៃ​មាន​ចំនួន​៥៨​នាក់​, សិង្ហ​បូ​រី​ចំនួន​២៧​នាក់ មី​យ៉ា​ន់​ម៉ា​ចំនួន​៦​នាក់ និង​វៀតណាម​ចំនួន​៥​នាក់ និង​ប្រ៊ុ​យ​ណេ​ចំនួន​៣​នាក់​។ ចំណែក​កម្ពុជា និង​ឡាវ​មិន​មាន​របាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩​ទេ​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ