ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កសិកម្ម​ដំណាំ​ស្រូវ​នៅ​តែ​ឈរ​លើ​តួលេខ​ខ្ពស់ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា ការ​បង្កបង្កើន​ស្រូវ រដូវវស្សា​ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តកំពង់ឆ្នាំង​ធ្វើ​បាន​ធ្វើ​លើស​ផែនការ​១០២%​។ ប៉ុន្តែ​តួលេខ​នេះ​មិន​ទាន់​បញ្ចប់ នៅឡើយ​ទេ…

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា ការ​បង្កបង្កើន​ស្រូវ រដូវវស្សា​ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តកំពង់ឆ្នាំង​ធ្វើ​បាន​ធ្វើ​លើស​ផែនការ​១០២%​។ ប៉ុន្តែ​តួលេខ​នេះ​មិន​ទាន់​បញ្ចប់ នៅឡើយ​ទេ ព្រោះតែ​តំបន់​ខ្លះ​នៅ​បន្ត​ធ្វើ​នៅឡើយ​ជាង​នេះ​ទៅ​ទៀត​ស្រូវ​រដូវវស្សា​នេះ​ដែរ កន្លែង​ខ្លះ​បាន​ប្រមូល ផល​ជា​បណ្តើរ​ៗ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ​បានជា​២​ពាន់​ហិ​កតា ហើយ​ទីកន្លែង​ដែល​ប្រមូល​ផល​រួច កំពុង​តែ​បន្ត​ការ​ដាំ​ដុះ​ជា​លើក​ទី​២​ទៀត​។

យ៉ាងនេះ​ក្តី​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង នៅ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ប្រមូល​ផល ត្រូវ​រក្សា​ទុក​ទឹក​ក្នុង​ស្រែ​ឲ្យ​បាន​ល្អ ព្រោះ​យោង​ទៅ​លើ​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​។ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ដែរ​ថា​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​បង្កបង្កើន​ផល​ដាំ​ដំណាំ​ស្រូវ​រដូវវស្សា គិត​មក​ដល់​ថ្ងៃនេះ​បាន​ចំនួន​ជាង​១២ ម៉ឺន​៤​ពាន់​ហិ​កតា​ហើយ លើស​ផែនការ​១២​ម៉ឺន​ហិ​កតា គឺ​ស្មើនឹង​១០២%​។

ប៉ុន្តែ​តួលេខ​នេះ​មិន​ទាន់​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​នៅ​តំបន់​ខ្លះ​កំពុង​បង្កបង្កើន​ផល​ហើយ​នៅឡើយ​។ ជាមួយ​គ្នា​នេះ​នៅ​តំបន់​ខ្លះ​គឺ​បាន​ប្រមូល​ផល​ជា​បណ្តើ​ៗ​ហើយ បើ​គិត​មក​ដល់​ពេល​នេះ​គឺ​បាន​ជាង​២ ពាន់​ហិ​កតា​ហើយ ដោយ​ក្នុង​នោះ​ទិន្នផល​មធ្យម​ពី​៤ ទៅ​៤​តោន​កន្លះ ក្នុង​មួយ​ហិ​កតា​។ នៅ​តំបន់​ដែល​ពួក​គាត់ ប្រមូល​ផល​រួច​ហើយ​នោះ​ដែ​រេ​ពេល​នេះ គឺ​ពួក​គាត់​ចាប់ផ្ដើម​ភ្ជួរ​រាស់​បង្កបង្កើន​ផល​ជា​លើក​ទី​២​ទៀត ដោយសារ អំណោយផល​មានទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​តំបន់​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើស្រែ​វស្សា​បន្ត​ជា​លើក​ទី​២ នេះ​មាន​៖ នៅ​ស្រុក​បរិបូរណ៍ ស្រុក​រលាប្អៀរ​,​ស្រុក​កំពង់ត្រឡាច​,​និង​ស្រុក​ជល​គិរី​។

ដោយឡែក​សម្រាប់​ដំណាំ​រួម​ផ្សំ វិញ​គឺ​ប្រជាពលរដ្ឋ​ដាំ​បាន​ជិត​៧​ពាន់​ហិ​កតា លើ​ផែនការ​ដាំ​ដុះ​៧​ពាន់​ហិ​កតា គឺ​ស្មើនឹង​៩០%​។ ជា​ចុង​ក្រោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​ប្រមូល​ផល ដែល​មាន​ស្រូវ​នៅ​ក្នុង​ស្រែ សូម​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ​ព្រោះថា​៖ យោង​ទៅ​លើ​អាកាសធាតុ​ប្រែប្រួល អាច​គ្មាន​ភ្លៀង​គ្រប់គ្រាន់ សម្រាប់​បន្ត​ស្រោចស្រព​លើ​ដំណាំ​ស្រូវ របស់​បងប្អូន​បាន​ឡើយ​។

សូម​រំ​ឮ​ក​ដែរ​ថា​៖​ស្ថិត​ក្នុង​ស្ថានភាព​មាន​ជំងឺ​កូ​វី​ដ​-១៩​នេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ លើ​វិស័យ​កសិកម្ម​ជា​ខ្លាំង​ព្រោះ​វិស័យ​មួយ​នេះ​នៅ​មាន​ស្ថាន​ភាពរឹងមាំ មិន​ធ្លាក់​ចុះ​ដូច​វិស័យ​ផ្សេង​ទៀត មាន​ដូច​ជា​ឧស្សាហកម្ម​ពា​ណិ​ជ្ច​កម្ម និង​ទេសចរណ៍​ជាដើម​។ សម្រាប់​ដំណាំ​ស្រូវ ខេត្តកំពង់ឆ្នាំង​ដែល​មាន​ចម្ងាយ​ជាង​៩០​គីឡូម៉ែត្រ ពី​ខាងលិច​រាជធានី​ភ្នំពេញ​ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពី​ការ​កាត់​ទុក ពូជ​ទុក​សម្រាប់​បរិភោគ​ខេត្ត​មួយ​នេះ តែង​នៅ​សល់​ស្រូវ​សម្រាប់​នាំ​ចេញ​ប្រមាណ​ជាង​៤២​ម៉ឺន​តោន​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ