ពលរដ្ឋ​ភ្ជួរស្រែ​ប្រទះ​ឃើញ​អាវុធ​ M16​ចំនួន​10​ដើម និង​គ្រាប់​មួយ​ចំនួន​ទៀត


ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​១០ នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អាវុធ​M16 ខូចគុណភាព​ចំនួន​១០​ដើម ជាមួយ​និង​គ្រាប់​មួយ​ចំនួន ខណៈ​ដែល​ប្រជាពលរដ្ឋ​ម្នាក់​បាន​ភ្ជួរស្រែ​ទៅ​ប៉ះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ពាម​ខ្នង​ខាងជើង ជិត​វត្ត​ថ្នល់​ឈើទាល ស្ថិត​នៅ​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ។

លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ប្រជាពលរដ្ឋ​បាន​ភ្ជួរស្រែ​ទៅ​ប៉ះ​អាវុធ​និង​គ្រាប់​កប់​ក្នុង​ដី ពិតប្រាកដ​មែន នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា​នេះ ។

លោក​បាន​បញ្ជាក់​ថា អាវុធ​ទាំងនោះ​ជា​ប្រភេទ​M16​ចំនួន​១០​ដើម​រួម​និង​គ្រាប់​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ដោយសារ​នៅ​ចំណុច​នោះ​ជា​តំបន់​លិច​ទឹក ហើយ​អាវុធ​ទាំងនេះ​អាច​កប់​បាត់​ពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ។

យ៉ាងនេះ​ក្តី​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​អាវុធ និង​គ្រាប់​ខូចគុណភាព​ទាំងនេះ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដកហូត​យក​មក​រក្សា​ទុក​នៅ​ទី​សុវត្ថិភាព​រួច​ហើយ ៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ