ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទី​ជម្រើសជាតិ​ឡាវ​ម្នាក់​រង​​បំរាម​​អស់​មួយ​ជីវិត​ពី AFC

3 ឆ្នាំ មុន

អន្តរជាតិ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី South China Morning Post បានឱ្យ​ដឹង​ថា អ្នកចាំទី​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឡាវ Thipphonexay…

អន្តរជាតិ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​ពី South China Morning Post បានឱ្យ​ដឹង​ថា អ្នកចាំទី​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឡាវ Thipphonexay Inthavongsa ត្រូវ​ហាមឃាត់​អស់​មួយ​ជីវិត​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​បាល់ទាត់ ពី​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC) បន្ទាប់​ពី​មានការ​ស៊ើបអង្កេត​លើ​ករណី​រៀបចំ​លទ្ធផល​ទុកជា​មុន​។

AFC បាន​ធ្វើការ​បញ្ជាក់​ឱ្យ​ដឹង​ថា Inthavongsa ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ សមគំនិត​ក្នុង​ការ​រៀបចំ​លទ្ធផល​ទុកជា​មុន​នៃ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​ជម្រើសជាតិ​ហុងកុង​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ឡាវ កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ​។

អ្នកចាំទី​រូប​នេះ បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​ឡាវ​ទី​៣ ដែល​ត្រូវ​បាន​ហាមឃាត់​អស់​មួយ​ជីវិត ទាក់ទង​នឹង​ការ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហុងកុង ដោយ​លទ្ធផល​លទ្ធផល ៤-០ នៅ​ឯ​កីឡដ្ឋាន Mong Kok​។ ខណៈ​មិត្ត​រួម​ក្រុម​របស់​គេ​គឺ​កីឡាករ Khampheng Sayavutthi និង​កីឡាករ Lembo Saysana ត្រូវ​បាន​ហាមឃាត់​ដូច​គ្នា​កាលពី​ខែកុម្ភៈ​។

ដោយ​មិន​ខុស​គ្នា​ទៅ​នឹង​ការ​ហាមឃាត់​កាលពី​ខែកុម្ភៈ AFC បាន​ជូនដំណឹង​នេះ ដល់​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ឡាវ នឹង​ស្នើ​ដល់ FIFA ដើម្បី​ធ្វើ​ឱ្យ​ការ​ហាមឃាត់​នេះ ក្លាយជា​លក្ខណៈ​ពិភពលោក​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ