ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវកាសយានិក​អា​មេ​រិ​ក​២​រូប ​កំពុង​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តាម TWITTER អង្គការ NASA អា​មេ​រិ​ក​ប្រកាស​ថា អវកាសយានិក​អា​មេ​រិ​ក​២​រូប ដែល​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS…

សហរដ្ឋអាមេរិក ៖ តាម TWITTER អង្គការ NASA អា​មេ​រិ​ក​ប្រកាស​ថា អវកាសយានិក​អា​មេ​រិ​ក​២​រូប ដែល​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS កាលពី​ថ្ងៃ​ទី​១ សីហា កំពុង​តែ​វិល​ត្រឡប់​មក​កាន់​ផែនដី​វិញ តាម​យានអវកាស​របស់​ក្រុមហ៊ុន SPACEX អា​មេ​រិ​ក​ដែល​ពួក​គេ​ជិះ​ទៅ ដោយ​ការ​វិល​ត្រឡប់​នោះ​ប្រព្រឹត្ត​ទៅ​ពេល​កំពុង​មានការ​គំរាមកំហែង​របស់​ព្យុះ​ដ៏​ខ្លាំង​មួយ​ក្នុង​រដ្ឋ​ផ្ល​រី​ដា ។

អង្គការ NASA បន្ត​ថា អវកាសយានិក​ទាំង២​រូប​លោក BOB BEHNKEN និង​លោក DOUG HURLEY បាន​ចាក​ចេញពី​ស្ថានីយ​ISS ក្រោយ​ពី​បាន​ផ្សាយ​បណ្ដា​រូបភាព​បង្ហាញ​ពី​យាន​ដែល​ពួក​គេ​ជិះ​ផ្ដាច់ខ្លួន​ចេញពី​ស្ថានីយ​អវកាស ។

អវកាសយានិក​ទាំង​២​រូប បាន​ចាក​ចេញពី​ផែនដីតាំងពី​ថ្ងៃ​ទី​៣០ ឧសភា​មក តាម​យានអវកាស CREW DRAGON របស់ SPACEX ហើយ​គ្រោង​មក​ដល់​ផែនដី​វិញ នា​រសៀល​ថ្ងៃ​ទី​២ សីហា ដោយ​ចុះ​ក្នុង​ដែនទឹក​នៃ​រដ្ឋ​ផ្ល​រី​ដា ។ ការ​ចុះនៅ​តែ​រក្សា​នា​ភាគ​ខាងលិច​រដ្ឋ​ផ្ល​រី​ដា ខណៈ​ព្យុះ​ISAAS គំរាមកំហែង ឆ្នេរសមុទ្រ​ខាងកើត​នៃ​ឧ​បទ្វីប​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ