ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន «​ព្រះ​និមិត្ត​» ជា​ឋានសួគ៌​នៃ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ «​ព្រះ​និមិត្ត ឬ​ទឹកធ្លាក់​សុ​ភ័​គ្រ​មិត្ត​» ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​រមណី​ដ្ឋា​ន​ដ៏​ស្រស់​ស្អាត​នៃ​ជួរ​ទឹកធ្លាក់​លើ​ជ្រលង​ថ្ម ដែល​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កុះករ ដែល​បច្ចុប្បន្ន​តំបន់​ទេសចរណ៍​មួយ​នេះ…

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ «​ព្រះ​និមិត្ត ឬ​ទឹកធ្លាក់​សុ​ភ័​គ្រ​មិត្ត​» ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​រមណី​ដ្ឋា​ន​ដ៏​ស្រស់​ស្អាត​នៃ​ជួរ​ទឹកធ្លាក់​លើ​ជ្រលង​ថ្ម ដែល​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កុះករ ដែល​បច្ចុប្បន្ន​តំបន់​ទេសចរណ៍​មួយ​នេះ នៅ​តែ​ឈានមុខ​គេ​លើ​តំបន់​ទេសចរណ៍​នានា​ទូ​ទាំង​ខេត្ត បើ​ទោះបី​កូ​វី​ដ​១៩​នៅ​តែ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ក្តី​។

ទឹកធ្លាក់​ព្រះ​និមិត្ត ដោយសារ​តែ​មាន​សម្រស់​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្រុមហ៊ុន​មួយ​បាន​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ថែម​ទៀត ដោយ​បាន​រៀបចំ​ឡើង​បន្ថែម​លើ​សក្តានុពល ដើម្បី​ទទួល​បានការ​ទាក់ទាញ​ពី​ភ្ញៀវ​ទេសចរ​មក​លេង​បាន​ច្រើន​នៅ​ឆ្នាំ​២០២០ ក្នុង​គោលដៅ​គាំទ្រ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ។

រមណីយដ្ឋាន​ទេសចរណ៍ សុ​ភ័​គ្ក​មិត្ត នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ ក្នុងភូមិ​កំពុង​ស្រឡៅ ស្រុក​​ឆែប ខេត្តព្រះវិហារ ជាប់​ទឹកដី​ឃុំ​ព្រះ​រំកិល ខេត្តស្ទឹងត្រែង​។ តំបន់​ទេសចរណ៍​មួយ​នេះ បច្ចុប្បន្ន​ត្រូវ​បាន​អភិវឌ្ឍន៍​យ៉ាង​រហ័ស​មាន​ទាំង​ការ​តុបតែង​អម​ជាមួយ​ធម្ម ជាតិ​ដ៏​សំបូរ​បែប ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧត្តមសេនីយ៍ឯក គង់ អៀង នាយ​រង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង ការពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មាន​ធនធានធម្មជាតិ​ល្អ​ប្រណីត ដែល​ជា​សក្តានុពល​ផ្តល់​អាទិភាព​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​វិស័យ​ទេសច​ណ៍ ទាំងនេះ​ជា​មោទនភាព​ដែល​មិន​អាច​កាត់ថ្លៃ​បាន ដូចនេះ​ប្រជាពលរដ្ឋ​យើង​ត្រូវ​តែ​រួម​គ្នា​អភិរក្ស និង​អភិវឌ្ឍន៍​។

លោក​មាន​ប្រសាសន៍​ទៀត​ថា វិស័យ​ទេសចរណ៍​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍​បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូល​រូ​ម​អភិវឌ្ឍន៍ ដើម្បី​ប្រែក្លាយ​តំបន់​នីមួយ​ៗ​ឱ្យទៅ​ជា​តំបន់​មាន​ភាព​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។ លោក​បាន​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ដែល​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដោយ​រៀបចំ​ជា​រមណីយដ្ឋាន​ទឹកធ្លាក់ (​ព្រះ​និមិត្ត ឬ​ទឹកធ្លាក់​សុ​ភ័​គ្ក​មិត្ត ) នេះ បាន​ល្អ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ភោជនីយដ្ឋាន អាហា​ដ្ឋា​ន កន្លែង​ស្នាក់​នៅ​បាន​រួចរាល់​សម្រាប់​បំរើសេវា​កម្ម​ទេសច ណ៍​ទៅ​តាម​ស្តង់ដា​ដូចដែល​ក្រសួង ទេសចរណ៍​បាន​ណែនាំ​ធ្វើ​ឱ្យ​ភ្ញៀវ​ពេញចិត្ត​មក​ទស្សនា​សម្បត្តិ​ធនធានធម្មជាតិ​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ភូមិភាគ​ឥ​សាន្ត ។

លោក នាង ឡៅ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នៅ​រមណីយដ្ឋាន (​ព្រះ​និមិត្ត​) បាន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​រៀបចំ​រមណីយដ្ឋាន​នេះ​បាន​ស្អាត ពេល​ភ្ញៀវ​មក​លេង​បាន​ស្គាល់​សម្បត្តិ​ដ៏​មាន​តម្លៃ ដែល​ប្រទេស​កម្ពុជា​យើង​មាន​។ លោក​ថា នេះ​ជា​សម្បត្តិ​របស់​ខ្មែរ​យើង ហើយ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ​ស្ពាន​ស្រួល​ធ្វើ​ដំ​ណី​រម​ក​ដល់​តំបន់​នេះ​ភ្ញៀវ​ទេសចរ​ពេញចិត្ត​មិន​ចាំបាច់​ចូល​ទៅ​លេង​ប្រទេស​ឡាវ​ទៀត​ឡើយ​។

លោក ស្រី សួ​គឹ​ម​ហៀ​ង ជា​អ្នកលក់​អាហារ​នៅ​រមណីយដ្ឋាន​នេះ​បាន​លើក​ឡើង​ថា តំបន់​ទេស​ចរណ៍ធម្មជាតិ​នេះ មាន​ទេសភាព​ល្អ ដូច​ជា​ធនធាន​ជីវចំរុះ ទឹកធ្លាក់​ពីលើ​ថ្ម ផ្ទាំង​ថ្ម​ធំ​ៗ​មើល​សត្វ​ស្លាប កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​មាន​កន្លែង​ខ្លះ​អាច​ចុះ​លេង​ទឹកបាន​នៅ​រដូវប្រាំង​។
ស្រី្ត​ដដែល​នេះ​បន្ត​ថា ឆ្នាំ​២០២០​នេះ គាត់​សង្កេត​ឃើញ​ថា ការ​រៀបចំ​ឡើង​របស់​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​បាន​ច្រើន ចំណែក​ភ្ញៀវ​ជាតិ​បាន​មក​ទស្សនា​ជា​ហូរហែ​បង្ក​ឱកាស​ដល់​ពួក​គាត់​លក់ដូរ​បាន​ប្រាក់​ដោះស្រាយ​ជីវភាព និង​កូនចៅ​បាន​ទៅ​រៀនសូត្រ ដោយ​មិន​ចាំបាច់​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម​ដូច​មុន​ៗ​ទេ​។

សូម​បញ្ជាក់​ថា នៅ​រមណីយដ្ឋាន​ទឹកធ្លាក់ (​ព្រះ​និមិត្ត ឬ​ទឹកធ្លាក់​សុ​ភ័​គ្ក​មិត្ត​) នេះ ក្រៅពី​ទស្សនា​ទឹកធ្លាក់ ក៏​អាច​ទៅ​ទស្សនា​ព្រះ​ពុទ្ធរូប ចៅអធិការ​វត្ត​សម័យ​ដើម​ជា​ជិត​១០០​អង្គ​បាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ