ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​សង្ស័យ​ថា​មាន​វិបត្តិ​ស្នេហា ក៏​សម្រេចចិត្ត​ធ្វើ​រឿង​មួយ​មិន​អាច​បក​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​កូន​២​រកស៊ី​ចងការ​លុយ​ម្នាក់ ទើបតែ​មក​ស្នាក់​នៅ​ជួល​បន្ទប់​បាន​2​អាទិត្យ ក៏​ស្រាប់តែ​ថតរូប​វី​ដេ​អូ​មុន​នឹង​សម្រេចចិត្ត​បញ្ចប់ជីវិត​ក្នុង​បន្ទប់ រហូត​ដល់​ធំ​ក្លិនស្អុយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍​តែ​ម្តង កាលពី​ម៉ោង​7​យប់ ថ្ងៃ​ទី​31…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​មេម៉ាយ​កូន​២​រកស៊ី​ចងការ​លុយ​ម្នាក់ ទើបតែ​មក​ស្នាក់​នៅ​ជួល​បន្ទប់​បាន​2​អាទិត្យ ក៏​ស្រាប់តែ​ថតរូប​វី​ដេ​អូ​មុន​នឹង​សម្រេចចិត្ត​បញ្ចប់ជីវិត​ក្នុង​បន្ទប់ រហូត​ដល់​ធំ​ក្លិនស្អុយ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍​តែ​ម្តង កាលពី​ម៉ោង​7​យប់ ថ្ងៃ​ទី​31 ខែកក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​99R នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​3 ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ព្រោះ​គាត់​ទើបតែ​មក​ជួល​ស្នាក់​នៅ​កន្លែង​កើត​ហេតុនេះ​រយៈពេល​២​អាទិត្យ​តែ​ប៉ុណ្ណោះ ដោយ​ប្រកប​មុខរបរ​ចងការ​លុយ​ឱ្យ​គេ​។ លុះដល់​ម៉ោង​កើតហេតុ អ្នក​រស់នៅ​ជិត​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ​ឆ្ងល់​ថា ហេតុ​អី​បានជា​ស្ត្រី​ខាងលើ​អត់​បាន​ចេញ​ទៅ​ណា​សោះ​ប៉ុន្មាន​ថ្ងៃ​នឹង? ហើយ​ថែម​ទាំង​ធំ​ក្លិនស្អុយ​ទៀត ដោយ​ម្នាក់​ៗ​ស្មានថា ជា​កណ្តុ​រងាប់​តែ​ប៉ុណ្ណោះ​។

សាក្សី​ខាងលើ​បន្ត​ថា ក្រោយមក​រួច​ក៏​បាន​នាំ​គ្នា​ទូរស័ព្ទ​រាយការណ៍​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​1 ដោយ​មានការ​សង្ស័យ​ថា អ្នក​ជួល​បន្ទប់​ក្បែរ​គាត់​អាច​នឹង​ដេក​បាត់បង់​ជីវិត​។ ពេល​ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​1​ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​អា​សោ​ចូល​ទៅ​មើល​នៅ​ខាងក្នុង​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​គាត់​ផ្តាច់ជីវិត​ខ្លួនឯង​នៅ​នឹង​បង្អួច​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល និង​ឆ្ងល់​ថា ហេតុ​អី​បានជា​គាត់​គិត​ខ្លី​យ៉ាងនេះ?

សមត្ថកិច្ច​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​នឹង​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត ប៉ុន្តែ​មុន​ពេល​ដែល​ជន​រង​គ្រោះ​សម្រេចចិត្ត​ធ្វើ​បែប​នេះ គឺ​ជន​រង​គ្រោះ​បាន​ថត​វី​ដេ​អូ​ខ្លួនឯង​រួច​ហើយ​ទៅ​ហើយ ដោយ​រៀបរាប់​ប្រាប់​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​កូន​២ បាន​ទាក់ទង​ជា​មួយនឹង​បុរស​ម្នាក់ ប៉ុន្តែ​ក្រោយមក​មិនដឹងថា មានរឿង​ជាមួយ​គ្នា​អី​នោះ​ទេ ទើប​បានជា​ធ្វើ​សម្រេច​ចិត្ត​ផ្តាច់ជីវិត​ខ្លួនឯង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ដំកល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ទំនាក់ទំនង​ហៅ​សាច់ញាតិ​មក​ទទួលយក​សព​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ