ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! លើក​ទី​១​គ្មាន​ឧបករណ៍ ក៏​ហៅ​​ជាង​មក​ធ្វើ​សោ​យក​ម៉ូតូ តែ​ចប់​ត្រឹម GPS

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​ម៉ូតូ​មួយ​គ្រឿង​មាន​ភ្ជាប់​ប្រព័ន្ធ GPS លុះ​បាន​៤​ម៉ោង​ក៏​តាម​រក​ជនសង្ស័យ​ឃើញ រួច​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​ម៉ូតូ​មួយ​គ្រឿង​មាន​ភ្ជាប់​ប្រព័ន្ធ GPS លុះ​បាន​៤​ម៉ោង​ក៏​តាម​រក​ជនសង្ស័យ​ឃើញ រួច​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​កើតហេតុ​ផ្ទះ​ជួល​តាម​ផ្លូវ​៩៥ ផ្ទះ​លេខ​៨៨ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ លឹ​ម លី​យ៉ា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល​នៅផ្ទះ​កើតហេតុ​ខាងលើ នៅ​ជាន់​ទី​១ ដែល​ជា​ម្ចាស់​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ស ពាក់​ស្លាក​លេខ​សៀម​រាម ១V-៤១៣១ ។ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ ឈ​ន ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់ បឹង​ត្របែក ខណ្ឌចំការមន ឃាត់ខ្លួន​ពី​បទ​លួច​ម៉ូតូ ។

ជន​រង​គ្រោះ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ចេញពី​សាលារៀន​ម៉ោង​១១​ថ្ងៃត្រង់ ហើយ​បាន​ចាក់សោ​ម៉ូតូ​នៅ​ជាន់​ក្រោម រួច​ក៏​ឡើង​ទៅ​បន្ទប់​ជួល​នៅ​ជាន់​ទី​១ លុះដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ក៏​ចុះ​មក​យក​ម៉ូតូ​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង បន្ទាប់​មក​គាត់​បាន​ទូរស័ព្ទ​ប្រាប់​បងប្អូន ដើម្បី​ដើរ​រក ។

ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​ម៉ូតូ​របស់​គាត់​មាន​ភ្ជាប់​ប្រព័ន្ធ GPS​ផង លុះ​ពេល​ឆែក​មើល​តាម GPS ក៏​ឃើញ​ម៉ូតូ​គាត់​ជិត​វិល​ពេញ​ក្នុង​ក្រុង​តែ​ម្តង ។ រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ ក៏​រក​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​គាត់​នៅ​មុខ​ណា​ហ្គា​វើ​រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន គាត់​ក៏​បាន​ប្ដឹង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ដើម្បី​ចាត់ការ​តាម​ច្បាប់​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​ដើរមក​ដល់​ច្រក​ឌឿងហែម​ក៏​ប្រទះ​​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ចាក់​សោក​ទុក​ចោល​យូរហើយ​មិនឃើញ​មាន​ម្ចាស់​មក​យក​សោះ ហើយ​ណាមួយ​រូប​គាត់​មិន​ដែល​លួច​ម៉ូតូ​ទេ និង​គ្មាន​ឧបករណ៍​សំរាប់​កាច់​.​ក​ម៉ូតូ​ដែរ ក៏​បាន​ហៅ​ជាង​សោ​មក​ធ្វើ​កូនសោ​ម៉ូតូ ដោយ​កុហក​ជាង​ថា គាត់​បាត់​សោ​ម៉ូតូ ។ បន្ទាប់​ពី​ធ្វើ​កូនសោ​រួចរាល់ ក៏​បាន​ជិះ​ចេញពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​ដើរ​រក​កន្លែង​ប​ញ្ជាំ តែ​គ្មាន​កាត​គ្រី​ទេ ទើប​មាន​បំណង​ជិះ​ទៅ​ណា​ហ្គា​វើ​រ​ដើម្បី​ប​ញ្ជាំ ប៉ុន្តែ​ចៃដន្យ​ម្ចាស់​គេ​តាម​មក​ទាន់​ដោយសារ​ភ្ជាប់​ប្រព័ន្ធ GPS នៅ​ម៉ូតូ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ
បាល​​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ