ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ! ផ្លូវវាលរេញ-ស្ទឹងហាវ​បានបាក់ស្រុតដោយទឹកហូរច្រោះ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន​បាន​​ប្រាប់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ ​សីហា ​នេះ​ថា ផ្លូវ​សម្តេច​ស​ង្ឈ​ (​ថ្មដា​)​ វាល​រេញ​-​ស្ទឹង​ហាវ ត្រង់​ចំណុច​ជាប់​ស្ពាន​ទី​៥​…

​ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន​បាន​​ប្រាប់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ ​សីហា ​នេះ​ថា ផ្លូវ​សម្តេច​ស​ង្ឈ​ (​ថ្មដា​)​ វាល​រេញ​-​ស្ទឹង​ហាវ ត្រង់​ចំណុច​ជាប់​ស្ពាន​ទី​៥​ និង​ជាប់​ស្ពាន​ទី​៨ ​ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុកព្រៃនប់ ត្រូវ​បាន​ផ្អាក​មិន​អោយរថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្តោះ​អាសន្ន ដោយ​សារតែ​ផ្លូវក្រាលកៅស៊ូ​​​ត្រង់​ចំណុចនោះ​​បាន​បាក់​ស្រុត​ដោយ​សា​រ​ទឹក​ហូរ​ច្រោះ ​ប៉ុន្តែ​សម្រាប់​រថយន្ត​ធុន​តូចត្រូវបានអនុញ្ញាត​អោយ​ដំណើ​រ​​ជា​​ធម្មតា ។​

ពាក់ព័ន្ធនឹង​ករណី​ផ្លូវ​បាក់​ស្រុត​ដោយ​សា​រ​ទឹក​ហូរ​ច្រោះ​ខាងលើនេះ អាជ្ញាធរ​បា​នប​ន្តែ​ម​ថា ជំនាញ​សាធារណការ​កំពុងចុះពិនិ​ត្យ​ និង​ចាប់ផ្តើម​ជុស​ជុល ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ