ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមរសៀលនេះ ភ្លៀងនិង​ខ្យល់កន្ត្រាក់កំពុងវាយលុកស្រុកព្រៃនប់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ គិត​​​ចាប់តាំងពីព្រឹករហូតមកដល់​​​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ ឥទ្ធិពល​ភ្លៀង​និង​ខ្យល់​កន្ត្រាក់បាន​និង​កំពុង​វាយលុក និង​គ្របដណ្តប់​ទូទាំង​ស្រុក​ព្រៃ​នប់ ។ ​ជាមួយនឹង​ស្ថានភាព​ភ្លៀង និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ក្លា​ខាងលើ​នេះ…

​ខេត្តព្រះសីហនុ ៖ គិត​​​ចាប់តាំងពីព្រឹករហូតមកដល់​​​រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ ឥទ្ធិពល​ភ្លៀង​និង​ខ្យល់​កន្ត្រាក់បាន​និង​កំពុង​វាយលុក និង​គ្របដណ្តប់​ទូទាំង​ស្រុក​ព្រៃ​នប់ ។

​ជាមួយនឹង​ស្ថានភាព​ភ្លៀង និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ក្លា​ខាងលើ​នេះ ​គេ​​នៅ​ពុំ​ទាន់​ដឹង​ថា បង្ក​ផល​ប៉ះពាល់​ដល់​លំនៅ​ឋាន ​ឬបង្កគ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​យ៉ាងណា​នោះ​ទេ បើ​ប្រៀប​ទៀប​កាលពីថ្ងៃទី​១ សីហា សម្រាប់​ថ្ងៃនេះ ពោ​ពេញ​ដោយ​ខ្យល់​កន្ត្រាក់ លាយ​នឹង​ទឹកភ្លៀង ជាមួយនឹង​ផ្ទៃ​មេឃងងឹត​អួអាប់ ។

សូម​បញ្ជាក់ថា ឥទ្ធិពល​ខ្យល់​កន្ត្រាក់ខាងលើ​​នេះ​បាន​ចាប់ផ្តើម​បោកបក់​ខ្លាំង​កាលពី​​វេលា​ម៉ោងជាង​១២​រំលង​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទឺ​២ ​សីហា ឆ្នាំ​​២០២០​នេះ ដែល​បើ​តាម​អាជ្ញាធរ​ស្រុក លោក សរ កក្កដា​ អភិបាលស្រុកព្រៃនប់​ បាន​ឱ្យ​ដឹង​ថា បាន​បណ្តាល​ឱ្យ​របើក​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទួ​ទទឹង​ចំនួន​២​ខ្នង និង​ឃុំ​តា​នៃ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នងផងដែរ​​ ក្រៅពី​នេះ​ក៏​មានការ​បាក់​រលំ​ដើមឈើ​ខ្លះ​ផងដែរ ​។ ជាមួយ​នឹងអាកាសធាតុបែបនេះ អា​ជ្ញា​ធរ​អំពាវ​អោយ​​​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ