ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​រាប់​ម៉ឺន​នាក់​ប្រមូលផ្តុំ​គ្នា ប្រឆាំង​នឹង​ការ​រឹតត្បិត​កំឡុង​ពេល​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ហ្វូង​មនុស្ស​ជា​ច្រើន ដែល​រួម​បញ្ចូល​ទាំង​សមាជិក​នៃ​ចលនា​ប្រឆាំង​នឹង​វ៉ាក់សាំង ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល និង​ក្រុម​ណា​ហ្ស៊ី​ថ្មី បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​អង្គុយ​នៅ​ឯ​ច្រក​ទ្វារ Brandenburg របស់​ទីក្រុង​ប៊ែ​ក​ឡាំង…

អា​ល្លឺ​ម៉​ង់ ៖ ហ្វូង​មនុស្ស​ជា​ច្រើន ដែល​រួម​បញ្ចូល​ទាំង​សមាជិក​នៃ​ចលនា​ប្រឆាំង​នឹង​វ៉ាក់សាំង ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល និង​ក្រុម​ណា​ហ្ស៊ី​ថ្មី បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​អង្គុយ​នៅ​ឯ​ច្រក​ទ្វារ Brandenburg របស់​ទីក្រុង​ប៊ែ​ក​ឡាំង ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​តទល់​នឹង​ការ​ឆ្លង​របស់​ជំងឺ​កូ​វី​ដ​១៩​។

ការ​ហែ​ក្បួន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​បាន​រិះគន់​ដោយ​ប៉ូ​លី​ស​ចំពោះ​ការ​មិន​គោរព​ច្បាប់​ស្តី​ពី​ការ​រក្សា​គម្លាត​សង្គម និង​ការ​មិន​ពាក់​ម៉ាស់​ក្នុង​ចំណោម​អ្នកចូលរួម​។ ប៉ូ​លី​សបាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​អ្នក​រៀបចំ​បាតុកម្ម​ម្នាក់ ពី​បទ​រំលោភច្បាប់​រក្សា​អនាម័យ​។

គោលការណ៍​ណែនាំ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​នា​ពេល​បច្ចុប្បន្ន ចែង​ថា​មនុស្ស​ត្រូវ​តែ​រក្សា​ចម្ងាយ ១.៥ ម៉ែត្រ​។ ចំណែក​កន្លែង​ដែល​មិន​អាច​រក្សា​គម្លាត​បាន គេ​ដាច់ខាត​ត្រូវ​តែ​ពាក់​ម៉ាស​។

ប៉ូ​លី​សបាន​ព្រមាន​ក្រុម​អ្នក​តវ៉ា​ប្រហែល ១៧,០០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន ត្រូវ​តែ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សង្គម ទើប​អាច​ឱ្យ​ចូល​ក្នុង​ហ្វូង​បាតុកម្ម​បាន​។

ការ​ផ្សាយ​ផ្ទាល់​ពី​ការ​តវ៉ា បាន​បង្ហាញ​ថា គ្មាន​នរណា​ម្នាក់​ពាក់​ម៉ាស​នោះ​ទេ ទោះបីជា​ម្ចាស់​ពិធី​បាន​ប្រាប់​ហ្វូង​មនុស្ស​ពីលើ​ឆាក​ឱ្យ​រក្សា​គម្លាត​ក៏​ដោយ​។ គេ​ប្រាប់​បែប​នេះ ដើម្បី​កុំឱ្យ​អាជ្ញា​ធរមាន​ហេតុផល ទប់ស្កាត់​ហ្វូង​បាតុកម្ម​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ