ចូល​ខែ​ថ្មី​ភ្លាម ស្រា​បៀរ កម្ពុជា ជូន​រង្វាន់​រថយន្ត​ទំនើប Porsche Macan ដល់​អ្នក​សៀមរាប​រួច​បាត់


គ្រាន់តែ​ចូល​ខែ​ថ្មី​ភ្លាម ស្រា​បៀរ កម្ពុជា បាន​ប្រគល់​រង្វាន់​រថយន្ត​ទំនើប Porsche ទី​៤ របស់​ខ្លួន​ជូន​ដល់​អ្នក​មានសំណាង​គាស់​ឈ្នះ គឺ​លោក ធា ថុ​ល ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​រួចរាល់​ហើយ លើ​ឆាក​ប្រគំ​តន្ត្រី Cambodia Brew The Beat នៃ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស HDTV កាលពី​រាត្រី​ថ្ងៃ​ទី​១ សីហា​នេះ​។

លោក ធា ថុ​ល បាន​រៀបរាប់​ទាំង​ទឹកមុខ​រំភើប​ថា​៖ «​អរ​មែនទែន​បង​! ទីបំផុត ខ្ញុំ​បាន​ទទួល​រថយន្ត​​មួយ​ដូចដែល​ក្រុមហ៊ុន​សន្យា​ពិតប្រាកដ​មែន​។ នេះ​ដូច​ជា​ការ​យល់សប្តិ​សម្រាប់​ខ្ញុំ ព្រោះ ខ្ញុំ​មិន​នឹក​ស្មាន​ដល់​សោះ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​ក្លាយជា​ម្ចាស់​ឡាន​ទំនើប​អីចឹង​»​។

នាយក រោងចក្រ នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​បណ្ឌិត Zvonimir Nemet ដែល​ជា​អ្នក​ប្រគល់​រង្វាន់​ដោយ​ផ្ទាល់​ដៃ បាន​ថ្លែង​សាទរ និង​រំពឹង​ថា នឹង​រក​ឃើញ​អ្នកមាន​សំណាង​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ ស្រា​បៀរ កម្ពុជា​។ បើ​ទោះបី​មិន​ទាន់​ត្រូវ​រង្វាន់​ធំ​ណាមួយ សូម​បន្ត​គាំទ្រ និង ពិនិត្យ​ក្រវិល​កំប៉ុង​ជា​និច្ច ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ជា​រថយន្ត Porsche Macan ទឹកប្រាក់​៥០​លាន​រៀល ៥​លាន​រៀល និង​រង្វាន់​ទឹកប្រាក់​ជា​ច្រើន​ទៀត​។

ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការ​ទទួលខុសត្រូវ​!
ដោយ​សហការ

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ