ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ក្រើន​រំលឹក​​ពលរដ្ឋ​​ត្រូវ​​ប្រយ័ត្ន​ជា​និច្ច​រឿង​កូ​វី​ដ​ ខណៈ​វៀត​​ណាម​​មាន​ករណី​ស្លា.ប់​​បន្តបន្ទាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ សីហា នេះ សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ សីហា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បន្ត​ក្រើនរម្លឹក​ពលរដ្ឋ​ខ្មែរ​ត្រូវ​បង្កបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ ១៩ ដោយសារ​តែ​សម្តេច​បាន​សង្កេត​ឃើញ​ថា​ពលរដ្ឋ​ខ្លះ​ហាក់​មានការ​ធ្វេសប្រហែស លែង​សូវ​ប្រើប្រាស់​ម៉ាស់​ការពារ​ពេល​ចេញ​ក្រៅ​ផ្ទះ ។

សម្តេច​បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​សូម​អំពាវនាវ​សារ​ជា​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស សូម​ថែរក្សា​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ តាម​ការ​សង្កេត​មើល​ពេល​នេះ គឺ​ឃើញ​ថា​ចំនួន​អ្នក​ពាក់​ម៉ាស​កាន់តែ​តិច​ទៅ​ៗ ហើយ​មានការ​ធ្វេសប្រហែស​ទៀត​ផង » ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ថ្ងៃនេះ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ពិភពលោក​ក្នុង​២១៦ ប្រទេស គឺ​បាន​កើនឡើង​ដល់ 17,396,943 នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​គឺ​កើន​ដល់ 675,060​នាក់ និង​ចំនួន​កើតឡើង​ថ្មី​គឺ 289,321 ករណី​។ កម្ពុជា​យើង​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ចំនួន 239 នាក់ អ្នក​ព្យាបាល​បានជា​សះស្បើយ​មាន​ចំនួន​164 នាក់ ហើយ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន 75 នាក់​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​និច្ច កុំ​មើល​ស្រាល​ជំងឺ​កូ​វី​ដ​-១៩ អោយ​សោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សហាវ​បំផុត ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​» ។ ដូច្នេះ​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល (gel sanitizer) សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​អោយ​បានជា​ប្រចាំ​បើ​ចាំបាច់​។ គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ទាំងអស់​គ្នា ។

គេ​កត់សម្គាល់​ឃើញ​ថាស​ម្តេច​នាយក​រដ្ឋមន្ត្រី​តែងតែ​ផ្ញើ​សារ​ជាប់​ជា​ប្រចាំ​ក្រើនរម្លឹក​ពលរដ្ឋ​ខ្មែរ ចូរ​កុំ​មានការ​ធ្វេសប្រហែស ។ ជាក់ស្តែង​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​វៀតណាម​ជាដើម កំពុង​តែ​រង​គ្រោះ​រលក​ទី​២ នៃ​វីរុស​ឆ្លង​កូ​វី​ដ ១៩ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៣​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែសីហា​នោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ