ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញនាងឡាយហ្វេសប៊ុក មិត្តភក្តិ​បារម្ភ​ទៅជួយ ​តែ​ហួស​ពេលទៅហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នារី​​ម្នាក់​បានឡាយតាមហ្វេសប៊ុកក្នុង​សភាពស្រវឹង សង្ស័យ​នាង​​មាន​វិបត្តិ​ផ្លូវ​ចិត្ត ​បន្ទាប់​មកត្រូវបាន​មិត្តភក្តិប្រទះឃើញ​នារីរងគ្រោះ​បាន​បាត់បង់ជីវិត​​ដោយ​ចងក​នៅ​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​ជាន់​ទី​១ ខាងក្រោយ​ផ្សារ​វិត​មីន ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១…

រាជធានីភ្នំពេញ ៖ ​នារី​​ម្នាក់​បានឡាយតាមហ្វេសប៊ុកក្នុង​សភាពស្រវឹង សង្ស័យ​នាង​​មាន​វិបត្តិ​ផ្លូវ​ចិត្ត ​បន្ទាប់​មកត្រូវបាន​មិត្តភក្តិប្រទះឃើញ​នារីរងគ្រោះ​បាន​បាត់បង់ជីវិត​​ដោយ​ចងក​នៅ​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​ជាន់​ទី​១ ខាងក្រោយ​ផ្សារ​វិត​មីន ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

​នារី​រងគ្រោះ​ឈ្មោះ ស្ត្រី​ល័​ក្ខ អាយុ​ជាង​២០​ឆ្នាំ មុខរ​លក់​ទឹកត្នោតជូរ ស្នាក់​នៅ​បន្ទប់​ជួល​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ មានស្រុក​កំណើត​ខេត្តព្រៃវែង ។ នារីរងគ្រោះ​មាន​អាក់​​ខោ​ន ហ្វេសប៊ុក​ឈ្មោះ​ ល័​ក្ខ​ស៊ី​ង​ក័ល ។​

តាម​ប្រភព​ព​ត៌​មាន​ពី​ស្ត្រី​ឈ្មោះ តូច ចាន់​ថន ត្រូវជា​មិត្តភក្តិ​ និង​ស្នាក់​នៅ​ជិត​បន្ទប់​ជួលរបស់នារីរងគ្រោះ​ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​នារីរងគ្រោះ​ខាងលើ​រស់នៅ​បន្ទប់​ជួល​តែ​ម្នាក់ឯង យូរ​ៗ​ទើប​ឃើញ​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​ប្តី​ មក​លេង​បន្ទប់​ជួល​ម្តង ។ នៅ​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​​ដែល​​ជា​ប្តី​បាន​មក​លេង​បន្ទប់​ជួល នារីរងគ្រោះ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ​ ​បន្ទាប់មក​បុរស​ជា​ប្តី​នោះ​បាន​ត្រឡប់​ទៅ​វិញ​បាត់​ ។

តាម​ប្រភពដដែលបានប​ន្ត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ ​គាត់​បានឃើញ​អា​ក់ខោ​នហ្វសប៊ុករបស់នារីកំពុង​ឡាយ​ផ្ទាល់​ដោយ​មាន​សភាព​ស្រវឹង ហាក់បីដូចជា​ពិបាកចិត្ត​យ៉ាង​ខ្លាំង ពេល​នោះ​គាត់​ក៏​បាន​ទៅ​បន្ទប់​ជួល​របស់​ស្ត្រី​ខាងលើ​បំរុង​ជួយ​លួងលោម ព្រោះ​បារម្ភ​ខ្លាច​នាង​គិត​ខ្លីដែរ ​ប៉ុន្តែ​ពេលគាត់​មក​ដល់​ទ្វារ​បន្ទប់​ជួលនារីរងគ្រោះ​​បាន​បិទទ្វារ តែ​មិន​បាន​ដាក់​គន្លឹះ​នោះ​ឡើយ​ លុះ​ពេល​គាត់​​ច្រាន​ទ្វារ​ចូល​ទៅ ​ស្រាប់តែ​ឃើញ​​នារីរងគ្រោះ​ចង់ក បណ្តាល​ឱ្យ​​បាត់​បង់ជីវិត​ទៅ​ហើយ ភ្លាម​នោះ​គាត់​បាន​ហៅ​អ្នក​ជិតខាង​ឱ្យ​មក​ជួយ​មើល​ផង​ដែរ ។

​បន្ទាប់ពីមានការ​ភ្ញាក់​ផ្អើល​ខាងលើ ម្ចាស់ផ្ទះ​ជួល​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ​ដោយ​​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចក្ខុ​ដើម្បី​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​ រួច​​បាន​​បញ្ជាក់​ថា ​នារីរងគ្រោះពិតជាបាន​បញ្ចប់ជីវិត​ដោយ​ចងក​ប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ​ សព​ស្ត្រី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​​បានអោយ​រថយន្ត​ដឹក​យក​ទៅ​​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​​រង់ចាំ​​សាច់ញាតិ​មកទទួលយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ