ទស្សនា​វី​ដេ​អូ​! Arsenal វាយបក​យកឈ្នះ Chelsea ដើម្បី​កា្ល​យ​ជា​ម្ចាស់ FA Cup


ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​វាយបក​យកឈ្នះ​លើ​ក្រុម​តោ​ខៀវ Chelsea ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់ FA Cup រដូវ​កាល ២០១៩-២០ ជា​ផ្លូវការ​។

ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​ជាតិ Wembley ក្រុម Chelsea បាន​បើក​គណនី​នាំមុខ​មុន​នៅ​ក្នុង​នាទី​៥ រកបាន​ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Christian Pulisic មុន​ពេល​ដែល​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែល​បាន​ក្លាយជា​វីរៈបុរស​របស់ Arsenal បាន​វាយបក​ពីរ​គ្រាប់​មក​វិញ និងជាគ្រាប់ជ័យជម្នះ​នៅ​នាទី​២៨ ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី និង​មួយ​គ្រាប់​ទៀត​នៅនាទី​៦៧​។

បញ្ជាក់​ជូន​ថា គិត​ទាំង​ការ​ឈ្នះ​សម្រាប់​ដូ​វ​កាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta វា​គឺជា​ការ​ឈ្នះ​ពានរង្វាន់ FA Cup លើក​ទី​១៤ របស់​ក្លិប Arsenal និង​បន្ត​ក្លាយជា​ក្លិប​ដែល​ឈ្នះ​ពានរង្វាន់​នេះ ច្រើន​ជាង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ