ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បានជា​បន្តបន្ទាប់​បទល្មើស​នេសាទ​ខុសច្បាប់

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បាន​កើត​មាន​ជា​ច្រើន​ករណី ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ ជាក់ស្តែង កាលពី​វេលា​ម៉ោង​៤,៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា ២០២០…

ខេត្តឧត្តរមានជ័យ ៖ បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បាន​កើត​មាន​ជា​ច្រើន​ករណី ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ ជាក់ស្តែង កាលពី​វេលា​ម៉ោង​៤,៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា ២០២០ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិសាស្ត្រ​ភ្នំ​អា​តោ​ស្ថិត​ក្នុងភូមិ​អា​តោ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

លោក​វរៈសេនីយ៍ទោ ទន់ ស៊ី​ណេ​ង មេបញ្ជាការ​រង​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា ថៃ កង​វរៈ​លេខ​៩០៥ បានឱ្យ​ដឹង​កម្លាំង​បាន​ធ្វើការ​សហ​ការណ៍​រួម​ប៉ូលិស​ប៉ុ​ស្គិ៍​កម្លាំង​ប៉ូលិស​ស្នងការ​ខេត្ត​ព្រមទាំង​កម្លាំង​ប្រជា​ការពារ​សហគមន៍​សង្ឃ​រុក្ខា​វ័​ន្ត​បាន​ចុះ​ធ្វើការ​បង្ក្រាប​រាល់​បទល្មើស​ជា​បន្តបន្ទាប់ ខណៈ​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​នៅ​ក្នុង​រដូវ​ត្រី​ពង ។

លោក​វរៈសេនីយ៍ទោ បន្ត​បញ្ចា​ក់ ក្នុង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ចុះ​រុះរើ និង​ដកហូត​ស្បៃ​មុង​ដាក់​យក​ត្រី​៣​កន្លែង ប្រវែង​សរុប​២០០​ម៉ែត្រ និង​ទ្រូ​ប្រើស​១០០​និង ចំនួន​២​ខ្សែ ក្នុង​មួយ​ខ្សែ​ប្រវែង​២០​ម៉ែត្រ​ដែល​ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ ត្រូវ​បាន​ប្រមូល​យក​មក​រក្សា​ទុក្ខ​នៅ​ស្នាក់​ការ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ