ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​បញ្ជូន​សព និង​រសៀ​ល​បញ្ជូន​ពលករ​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​ធ្វើការ​បញ្ជូន​សព​ជន​រង​គ្រោះ​ម្នាក់ និង​ពលករ​ជាង​៣០​នាក់​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក និង​រសៀល ថ្ងៃ​ទី​៣១ កក្កដា ២០២០​ក្រោយ​ស្លាប់ និង​ចាប់ខ្លួន​លើ​ទឹកដី​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​ធ្វើការ​បញ្ជូន​សព​ជន​រង​គ្រោះ​ម្នាក់ និង​ពលករ​ជាង​៣០​នាក់​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក និង​រសៀល ថ្ងៃ​ទី​៣១ កក្កដា ២០២០​ក្រោយ​ស្លាប់ និង​ចាប់ខ្លួន​លើ​ទឹកដី​ថៃ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​លើ​ទឹកដី​ថៃ ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​គល់ឈើ​នៅ​ខេត្ត​សា​គុន​ណា​ខន ។ ជន​រង​គ្រោះ​ឈ្មោះ​ឈួ​ន ហួ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​កម្មករ​សំណង់ ក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល ពលករ​ចំនួន​៣១​នាក់ ស្រី​១១​នាក់ និង​កុមារ​៣​នាក់ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង​មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្រោយ​ចាប់ខ្លួន​លើ​ទឹកដី​គេ ។

សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មិន​បាន​ប្រាប់​លម្អិត​ថា តើ​ពលករ​ទាំងនេះ​គេ​ចាប់​ដោយសា​មូលហេតុ​អ្វី​លើ​ដី​ថៃ​នោះ​ទេ បន្ទាប់​មក​គេ​បញ្ជូន​ពលករ​ទាំង​៣១​នាក់ ទៅ​កាន់​មណ្ឌល​សំចត​នៃ​ក្រសួង​សង្គមកិច្ច ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ពិនិត្យ​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ