ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជូ​រ​សុខ​ៗ​ស្រាប់តែ​ប្រទះ​ឃើញ​អាវុធ M16 ចំនួន 10 ដើម និង​គ្រាប់​មួយ​ចំនួន​នៅ​ស្រុក​កំពង់លែង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 8 និង 10 នាទី​ព្រឹក​ថ្ងៃ​ទី 01 ខែសីហា ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 8 និង 10 នាទី​ព្រឹក​ថ្ងៃ​ទី 01 ខែសីហា ឆ្នាំ 2020 បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អាវុធ M16 ខូចគុណភាព​ចំនួន 10 ដើម​ជាមួយ និង​គ្រាប់​មួយ​ចំនួន ខណៈ​ដែល​ប្រជាពលរដ្ឋ​ម្នាក់​បាន​ភ្ជួរស្រែ​ទៅ​ប៉ះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​ពាម​ខ្នង​ខាងជើង ជិត​វត្ត​ថ្នល់​ឈើទាល ស្ថិត​នៅ​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ។

លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ប្រជាពលរដ្ឋ បាន​ភ្ជួរស្រែ​ទៅ​ប៉ះ​អាវុធ និង​គ្រាប់​កប់​ក្នុង​ដី​ពិតប្រាកដ​មែន នៅ​ព្រឹក​ថ្ងៃ​ទី 1 ខែសីហា​នេះ ។ លោក​បាន​បញ្ជាក់​ថា អាវុធ​ទាំងនោះ​ជា​ប្រភេទ M16 ចំនួន 10 ដើម​រួម និង​គ្រាប់​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ដោយសារ​នៅ​ចំណុច​នោះ​ជា​តំបន់​លិច​ទឹក ហើយ​អាវុធ​ទាំងនេះ​អាច​កប់ បាត់​ពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ។

យ៉ាងនេះ​ក្តី ដើម្បី​ជៀសវាង​គ្រោះថ្នាក់​អាវុធ និង​គ្រាប់​ខូចគុណភាព​ទាំងនេះ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដកហូត​យក​មក​រក្សា​ទុក​នៅ​ទី​សុវត្ថិភាព​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ