ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ទឹក​ឡើង​ជោកជាំ​តែ​ម្តង​ហើយ​នៅ​ស្រុក​ព្រៃ​នប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសធាតុ​នៅ​តំបន់​ស្រុក​ព្រៃ​នប់ ចាប់ពី​ម្សិលមិញ​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​៣១ កក្កដា ២០២០ មក​ទល់ និង​ល្ងាច​ថ្ងៃ​ទី​១ សីហា ឆ្នាំ​ដដែល​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ អាកាសធាតុ​នៅ​តំបន់​ស្រុក​ព្រៃ​នប់ ចាប់ពី​ម្សិលមិញ​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​៣១ កក្កដា ២០២០ មក​ទល់ និង​ល្ងាច​ថ្ងៃ​ទី​១ សីហា ឆ្នាំ​ដដែល​នេះ ផ្ទៃមេឃ​នៅ​តែ​បន្ត​អួអាប់ ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ទូ​ទាំង​ស្រុក​ទាំងមូល​ពី​តិច​ទៅ​ខ្លាំង តែ​សម្រាប់​ថ្ងៃនេះ​មិន​មាន​លាយ​ផ្គរ​រន្ទះ​ខ្លាំង​ដូច​ពី​ម្សិល​ឡើយ​(​មួយ​ៗ) ហើយ​គិត​ត្រឹម​ល្ងាច​នេះ​ក៏​មិន​មានការ​ជន់​លិច​ផ្លូវជាតិ​ប៉ះពាល់​ដល់​ចរាចរណ៍​នោះ តែ​សម្រាប់​តាម​វាលស្រែ និង​តំបន់​ទំនាប​ប្រឡាយ​ព្រែក សម្បូរ​ទៅ​ដោយ​ទឹក​ជោគ​ជាំ ។

ត្រឹម​រយៈពេល​នេះ តាម​មន្ត្រី​មូលដ្ឋាន​ថា មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ដំណាំ​កសិកម្ម​ជា​ពិសេស​ដំណាំ​ស្រូវ​នោះ​ទេ ព្រោះ​កម្រិត​ទឹកភ្លៀង ខ្លាំង​ខ្សោយ​ៗ​មិនមែន​ភ្លៀង​ជាប់​គ្នា​នោះ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ម្សិល​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​យប់ បណ្ដាល​អោយ​ទឹក​ជន់​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចំនួន​3​ភូមិ និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ជា​កំណាត់​ៗ ត្រង់​ចន្លោះ​គីឡូ​172-173 – 174-175 និង​176 មុខ​តំបន់​សេដ្ឋកិច្ច​ចេ​ជាង​ជើងគោ ហើយ​ទន្ទឹម​នឹង​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រៀម​អូ​ប័​រ​សំរាប់​ត្រៀម​ជួយ​សង្គ្រោះ​ផង​ដែរ ព្រោះ​ភ្លៀង​មួយ​មេនេះ​បាន​ធ្វើ​អោយ​ហូរ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន ព្រោះ​ភ្លៀង​ធ្លាក់​យ៉ាង​គំហក តែ​មិន​ប៉ុន្មាន​ក៏​ស្រក​ហូរ​ទៅ​អស់​ផង​ដែរ ។
ជាមួយ​សកម្មភាព​នេះ​ពលរដ្ឋ​សាទរ និង​អរគុណ​ដល់​អាជ្ញាធរ​ដែល​បាន​ចុះ​ទៅ​មាន​ចំណាត់ការ​គ្រប់​សកម្មភាព​ជួយ​ដល់​ពល់​ដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ