ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារលិខិត​អបអរសាទរលោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

សារលិខិត​អបអរសាទរ លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង លោក​ជំទាវ ជាទី​រាប់អាន​ដ៏​ជ្រាវ​ជ្រៅ ! ខ្ញុំ​សូម​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​មនោសញ្ចេតនា​ស្មោះ​ស័​គ្ម្រ​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​លោក​ជំទាវ​ឧកញ៉ា…

សារលិខិត​អបអរសាទរ លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ថុ​ង​អ៊ុយ​ប៉ា​ង

លោក​ជំទាវ ជាទី​រាប់អាន​ដ៏​ជ្រាវ​ជ្រៅ !

ខ្ញុំ​សូម​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​មនោសញ្ចេតនា​ស្មោះ​ស័​គ្ម្រ​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​លោក​ជំទាវ​ឧកញ៉ា ដែល​ត្រូវ​បាន​គណៈសង្ឃ​ពុទ្ធសាសនា នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា និកាយ​ធម្មយុត្ត​ខ្មែរ និង​រាជរដ្ឋាភិបាល​តែងតាំង​ឲ្យ​មាន​ស័ក្តិ​ជា ទីប្រឹក្សា​ផ្ទាល់ សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មា​ហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ញត្តិ​នាម «​ជោតិ​វ​តី​មហា​ឧបាសិកា​ពុទ្ធ​សា​សនូ​ប​ត្ថ​ក៍ » ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ខ្ញុំ​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ លោក​ជំទាវ ដែល​កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន​បាន​ខិតខំ​លះបង់ និង​ប្រឹងប្រែង​អស់កម្លាំង​កាយ ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការ​កសាង​សមិទ្ធិ​ផល​នានា លើ​ពុទ្ធចក្រ សំដៅ​ទ្រទ្រង់ និង​រួមចំណែក​លើកតម្កើង​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ឲ្យ​មានការ​រីក​ចម្រើន ស្ថិតស្ថេ គង់វង្ស ជា​និច្ច​និរន្តរ៍​តរៀង​ទៅ ។

ជា​ថ្មី​ម្តងទៀត ខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិ​ស័​ទ្ធិ​ទាំងឡាយ​លើ​លោក និង​សូម​ទេវតា​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​គ្រប់​ប្រការ​ជូន​ចំពោះ លោក​ជំទាវ​ឧកញ៉ា និង​ឯកឧត្តម​ឧកញ៉ា ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​បាន​ប្រកបដោយ​ពរ​ទាំង​បួន គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ