ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​ចូល​កាន់​​តំណែង​ជា​ផ្លូវការ​របស់​ប្រធាន​សាលាដំបូង​ខេត្ត​ក្រចេះ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ​កក្កដា ​​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​របស់​ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តក្រចេះ…

ខេត្តក្រចេះ ​៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ​កក្កដា ​​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​របស់​ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តក្រចេះ ។ ពិធី​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ហឿ ស៊ី​យ៉ែ​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្តក្រចេះ​, ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត​ក្រចេះ​, សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​, ថ្នាក់ដឹកនាំ​នៃ​ក្រសួង​យុត្តិធម៌ រួម​ទាំង​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​មួយ​ចំនួន​ទៀត​។

ឯកឧត្តម តុ​ប ឈុ​ន​ហេង អតីត​អនុប្រធាន​សាលាដំបូង​ខេត្ត​សៀម​រប ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តក្រចេះ តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៧២០/​៧៦៧ ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ជំនួស​លោកស្រី អ៊ិ​ន ម៉ា​និត្យ ដែល​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​មុខ​តំណែង​ជា​ចៅក្រម​នៃ​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជូនពរ​ដល់​លោកស្រី អ៊ិ​ន ម៉ា​និត្យ ឱ្យ​ទទួល​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​មុខ​តំណែង​ជា​ចៅក្រម​នៃ​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ ជា​ពិសេស​ ដើម្បី​ចូលរួម​ចំណែក​បម្រើ​ឱ្យ វិស័យ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ត្រង់ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជូនពរ​សព្វ​សាធុការ​គ្រប់យ៉ាង​ជូន​ដល់​ឯកឧត្តម តុ​ប ឈុ​ន​ហេង សូម​ទទួល​បាន​ជោគ ជ័យ​ថ្មី​ៗ​បន្ថែម​ទៀត បន្ត​ពី​លោកស្រី អ៊ិ​ន ម៉ា​និត្យ ក្នុង​ការ​ដឹកនាំ​សាលាដំបូង​ខេត្តក្រចេះ ក៏​ដូច​ជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​ជំនុំ​ជម្រះក្តី​ប្រកបដោយ​យុត្តិធម៌​។

ថ្លែង​ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់ ឯកឧត្តម តុ​ប ឈុ​ន​ហេង ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តក្រចេះ ក៏​ដូច​ជា ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​សាលាដំបូង​ខេត្តក្រចេះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារដូច​ខាងក្រោម​៖

ទី​១-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​
ដ៏​ថ្លៃថ្លា​ទាំង​៥ របស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យា​បាល និង​វះកាត់​” ដើម្បី​ធ្វើ​ជា​គោលការណ៍​ក្នុង​ការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន ក៏​ដូច​ជា​ក្នុង​ការ​ដឹកនាំ​អង្គភាព​សាលា​ជម្រះក្តី​។

ទី​២-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ម៉ឺង​ម៉ាត់​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការ​កាត់ក្តី​មួយ​ប្រកប​ដោយ​អ​នា​គតិ ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ការ​វៀរចាក​នូវ​អ​គិត​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូច​ដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន នៅ​មុន​ពេល​ខ្លួន​ចូល​កាន់​តំណែង​។

ទី​៣-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ “​ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តា​រួមចំណែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ យុត្តិធម៌​” ។

ទី​៤-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា កន្លង​ទៅ​នេះ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុក​រលួយ​»​។

ទី​៥-ចៅក្រម ព្រះរាជអាជ្ញា ក៏​ដូច​ជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ល្អជា​មួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​តុលាការ ក៏​ដូច​ជា​ប្រសិទ្ធភាព​នៃ​ការ​បម្រើសេវា​យុ​តិ្ត​ធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់​ជូន​អង្គពិធី​យ៉ាង​ច្បាស់​ថា ក្នុង​ការ​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ យុត្តិធម៌ «​ក្រសួងយុត្តិធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បន្ត​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើក​កម្ពស់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែម​ទៀត​»​។​

អត្ថបទសរសេរ ដោយ