ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែច្រើនហើយ! ខេត្ត​ចំនួន​១២​បាន​កំពុង​តែ​ផ្ទុះ​ជំងឺ​គ្រុន​ឈី​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ករណី​ជំងឺ​គ្រុន​ឈី​ក​មាន​ចំនួន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ករណី​ជំងឺ​គ្រុន​ឈី​ក​មាន​ចំនួន ១០២០​ករណី ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ៥៦២​នាក់ (៥៨%) ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ទៀត​ថា ចំនួន​ករណី ៨០% កើត​មាន​ក្នុង​ខេត្ត​ចំនួន​៤ ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ ព្រះ​វិហារ និង​កំពង់ចាម ។

ខេត្ត​ដែល​មាន​ករណី​គ្រុន​ឈី​ក​ផ្សេង​ទៀត​រួម​មាន ៖ ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះ​សីហ​នុ ពោធិ៍សាត់ ស្ទឹង​ត្រែង និង​ខេត្ត​ប៉ៃលិន ដែល​សរុប​មក​ដល់​ពេល​នេះ មាន​ខេត្ត​ចំនួន​១២​ហើយ ដែល​កើត​ជំងឺ​គ្រុន​ឈី​ក​នេះ ៕