រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា រាជរដ្ឋាភិបាលថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយ:ពេល១ខែទៀត ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃចេញ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការពារការឆ្លងជំងឺនេះ ក្នុងរលកទី២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ច និងសង្គមរបស់ថៃ» ។
ស្ថានទូតក៏បានសំណូមពរប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ