ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ជំងឺឆ្កួតជ្រូក​ធ្វើទុក្ខ​ប្រកាច់​តាម​ផ្លូវដែក​ស្របពេលរថភ្លើង​​មក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មាន​ជំងឺឆ្កួតជ្រូក​ប្រចាំ​កាយ ខណៈ​ដើរ​ចេញពីផ្ទះ​នា​វេលា​រំលង​អធ្រាត្រ បាន​ត្រូវ​រថភ្លើង​បុក​និង​កិន​បណ្តាលឲ្យ​ដាច់​ដៃជើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅ​ពេល​រថយន្ត​គ្លីនិក​រស្មី​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​មាន​ជំងឺឆ្កួតជ្រូក​ប្រចាំ​កាយ ខណៈ​ដើរ​ចេញពីផ្ទះ​នា​វេលា​រំលង​អធ្រាត្រ បាន​ត្រូវ​រថភ្លើង​បុក​និង​កិន​បណ្តាលឲ្យ​ដាច់​ដៃជើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​នៅ​ពេល​រថយន្ត​គ្លីនិក​រស្មី​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ការ​ដែល​ត្រូវ​រថភ្លើង​បុក​និង​កិន​នេះ ទំនងជា​យុវជន​ខាងលើ​ត្រូវ​ជំងឺ​ធ្វើទុក្ខ​ក៏​ប្រកាច់​នៅ​លើ​ផ្លូវដែក គាប់​ជួន​ពេល​នោះ​រថភ្លើង​មក​ដល់​ក៏​បុក​និង​កិន​តែ​ម្ដង ។

ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ន រ៉ា​វី ហៅ​ស្វិត ភេទប្រុស អាយុ​២៥​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតីផង​ដែរ មាន​បងប្អូន​ចំនួន​៣​នាក់​(​ស្រី​២​នាក់​) ។ជន​រង​គ្រោះជា​កូន​ទី​២ រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹកម្តាយ​ឈ្មោះ ម៉ៅ ធូ អាយុ​៥០​ឆ្នាំ ជា​កម្មករ​ឪពុក​ឈ្មោះ អ៊ុ​ន វុ​ទ្ធា អាយុ​៥៩​ឆ្នាំ ប្រកប​របរ​រត់​ម៉ូតូឌុប ។គ្រួសារ​ខាងលើ​នេះ ស្នាក់​នៅផ្ទះ​ជួល​ក្បែរកន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រ
ពាំង​កំភ្លាញ ឃុំ​អង្គរ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា គ្រប់​ៗ​គ្នា​កំពុងលង់លក់​ក្នុង​ដំណេក និង​មិន​បានដឹង​ថា​ជន​រង
គ្រោះ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ពី​ពេល​ណា​ទេ រហូត​ដល់វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែកក្កដា ទើប​មាន​អ្នក​ជិតខាងរ​ត់ទៅ​ដាស់​ហៅ​ប្រាប់​ថា ជន​រង​គ្រោះ​ត្រូវ​រថភ្លើង​កិន និង​មានការ​ឆោឡោ ឡើង ។ភ្លាម​ៗ ជន​រង​គ្រោះ​បាន​រថយន្ត​របស់​គ្លីនិក ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ជា​អកុសល​បាន​ស្លាប់​ទៅ​ហើយ ទើប​ដឹក​សព​ត្រឡប់​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ៍​ចិន​តុង ។

តាម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ គេ​តែង​ឃើញ​ជន​រង​គ្រោះ​ដើរ​តាម​ផ្លូវ​ក្នុង​មូល
ដ្ឋា​ន​ខាងលើ ឯ​យប់​ឡើង​ជួនកាល​ទៅ​អង្គុយ​លេងតាម​ផ្លូវដែក​មុខ​ផ្ទះ​ជួល ។ នៅ​យប់​ថ្ងៃ​កើតហេតុនោះ នា​វេលា​ម៉ោង​ប្រហែល​១​ទៅ​២​រំលង​អធ្រាត្រមាន​រថភ្លើង​មួយ​ខ្សែ​បើក​ចូល​ស្ថានីយ​ភ្នំពេញ ។លុះ​នៅ​វេលា​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ ក៏​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដាច់​ដៃ​ដាច់​ជើង ប្រកាច់​ននៀល​នៅ​តាម​ផ្លូវដែក ដែល​សន្និដ្ឋាន​ថា ត្រូវ​រថភ្លើង​បើក​បុក​និង​កិន​។

ភ្លាម​ៗ អ្នក​ឃើញ​ក៏​រត់​ទៅ​ដាស់​ក្រុម​គ្រួសារ ហើយដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​គ្លីនិក​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់ ទើប​ដឹក​សព​យក​ទៅ​តម្កល់​នៅ​វត្ត​ពោធិ៍​ចិន​តុង រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​អាជ្ញាធរ ទៅ​ពិនិត្យ ។នៅ​​វត្ត​ពោធិ៍​ចិន​តុង ម្តាយ​ជន​រង​គ្រោះ​ស្រែក​ទ្រហោយំ ដង្ហោយ​រក​សប្បុរសជន​មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​គ្រួសារ​គាត់​ក្រីក្រ​ណាស់ ពុំ​មាន​លុយ​ធ្វើ​បុណ្យសព​កូន​ឡើយ ៕

អត្ថបទសរសេរ ដោយ