ជ្រូក​រស់​ចំនួន​២២​ក្បាល​ដឹកពី​​ថៃ​​រក​​ឃើញ​ខុស​ច្បាប់​


ខេត្តបន្ទាយ​មានជ័យ ៖ ​សត្វ​​ជ្រូក​រស់​ចំនួន​២២​ក្បាល​ដឹក​តាម​រថយន្ត​១​គ្រឿង​ចេញពី​ស្រុក​ថៃ​ត្រង់​ចំណុច​ច្រក​ទំនប់​ដាច់ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ត្រូវ​បាន​លោក​តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិត​កម្ម​សត្វ រួម​ទាំង​ក្រុមការងារ បង្ក្រាប​នៅ​វេលា​ម៉ោង​១​ទាប​ភ្លឺ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​តាន់ ផា​ន់​ណា​រ៉ា បាន​ប្រាប់ ឲ្យ​ដឹង​ថា​៖​ការ​ឃាត់​រថយន្ត​លួច​ដឹក​ជ្រូក​មក​ពី​ស្រុក​ថៃ​នោះ​ម៉ាក​SANGYOUG ពណ៌​សម្បក​ឪឡឹក ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើ​១២​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-3410 មាន​ផ្ទុក​សត្វ​ជ្រូក​រស់​ចំនួន​២២​ក្បាល លួច​នាំ​ពី​ប្រទេស​ថៃ​តាម​ច្រក​ទំនប់​ដាច់​យក​ទៅ​លក់​ចែកចាយ​នៅ​ខេត្តសៀមរាប ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​អ្វី​ទាំងអស់ ។

ហើយ​ការ​ឃាត់​រថយន្ត​លួច​ដឹក​ជ្រូក​នោះ​បាន​ដោយ​សហការ​ជាមួយ​ក្រុមការងារ​អន្តរា​គមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ក្រុមការងារ​អន្ត​រាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយ​មានជ័យ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ​។

លោក​តាន់ ផា​ន់​ណា​រ៉ា ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​៖​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ បាន​នាំ​យក​វត្ថុ​តាង​ខាងលើ​មក​បង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​នៃ​ការិយាល័យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​យក​សំណាក​វិភាគ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​រង​ចាំ​អនុវត្ត​នីតិវិធី​និង​ផាកពិន័យ ។ ម្យ៉ាងវិញទៀត​ការ​ទប់ស្កាត់​បង្ក្រាប​នេះ ជា​ការ​ទទួលខុសត្រូវ​ក្នុង​តួនាទី ភារ​កិ​ច​មន្ត្រី​ជំនាញ​ពេទ្យសត្វ និង​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​។

​ហើយ​វិធានការ​នេះ ត្រូវ​បាន​បង្កើន​ឡើង​ក្នុង​ឨ​កាស​ឈ្មួញ​លួច​នាំ​ចូល​មាន់​រស់ ក៏​ដូច​ផលិតផល​ពី​បក្សី សត្វ​ជ្រូក គោក្របី​ឬ​បទល្មើស​ផ្សេង​ទៀត នៅ​តាម​ច្រករបៀង​ផ្សេង​ៗ​គឺជា​ការ​អនុវត្ត​ផ្ទុយ​ទាំងស្រុង​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក៏​ដូច​ការ​ណែនាំ ដាក់​បញ្ជា​បន្ថែម​របស់​គណៈ​បញ្ជាការ​ឯក​ភព​រដ្ឋបាល​ខេត្ត​និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ទៀត​ផង​៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ