ផ្ដន្ទាទោស​ឧកញ៉ា​ប៉ែន នួន ដាក់​ពន្ធនាគារ​១​ឆ្នាំ តែ​ព្យួរទោស


រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី៣១​ ​កក្កដា​ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស អតីត​ឧកញ៉ា បែន នួន ដាក់​ពន្ធនាគារ​១​ឆ្នាំ តែ​ទោស​នេះ​ ត្រូវ​ព្យួរ​មា​ន័យ​ថា​ ជន​ត្រូវ​ចោទ​ត្រូវ​រួច​ពី​ទណ្ឌ​កម្ម​ទោស​នា​ពេល​នេះ ។សាល ក្រម​នេះ​ ក៏​បាន​បង្គាប់​អោយ​ជនជាប់ចោទ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​គ្រប់​ចំនួន​វិញ​ផង​ដែរ ។ សូមរំលឹកថា៖ ជោគវាសនា​ឧកញ៉ា ប៉ែន នួន នឹងត្រូវប្រកាសថ្ងៃ៣១ កក្កដា​

កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​កក្កដា​ លោក សេង រិ​ទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ និង​កញ្ញា សុង ឆ​វ័​ន្ត ជា​តំណាង​អយ្យការ បាន​លើកយក​សំណុំរឿង​ឆបោក​ដែល​មាន​ទឹកប្រាក់​ប្រ​បាណ​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវនាការ​លើ​ជន​ជាប់​ចោទ ។ ប៉ុន្តែ​សវនាការ​នោះ​បាន​បើក​ការ​សាកសួរ​ដេញដោល អស់​រយៈពេល​ច្រើន​ម៉ោង ហើយ​ក៏​បាន​កំណត់​យក​រសៀល​ថ្ងៃ​ទី ៣១​ក​ក្ដ​ដា ឆ្នាំ​២០២០​នេះ​ដើម្បី​ប្រកាស​សាលក្រម ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ទីប្រឹក្សា​លោក​ធំ​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក តាម​រូបភាព​លក់​គំរោង​សាងសង់​ផ្លូវ ។

ជនសង្ស័យ​មានឈ្មោះ ប៉ែន នួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាទី​ប្រឹក្សា​អ្នកធំ​ម្នាក់ មុខរបរ ជានា​យក​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​ពី​មុន​មក​គេ​ស្គាល់​គ្រប់​គ្នា​គាត់​មាន​ងា​ជា​ឧកញ៉ា​ម្នាក់ និង​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា (​ឧកញ៉ា ប៉ែន នួន​) មុន​ចាប់ខ្លួន​គាត់​ទទួល​បាន​គំរោង​សាងសង់​ផ្លូវ​ជា​ច្រើន​ខ្សែ ពី​រាជរដ្ឋាភិបាល នៅ​ខេត្តព្រៃវែង ហើយ​គំរោង​នោះ​ត្រូវ​បាន​លោក​ឧកញ៉ា​យក​ទៅ​ដាក់​ដេញថ្លៃ ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ដើម្បី​ស្ថាបនា​បន្ត ។

ការ​ដាក់​ដេញថ្លៃ​នោះ​នៅ​ដំណាក់កាល​ដំបូង ត្រូវ​បាន​លោក​ឧកញ៉ា ប្រមូលប្រាក់​កក់​ពី​ក្រុមហ៊ុន​ដែល​ដេញ​បាន បាន​ប្រាក់​រាប់​សិប​ម៉ឹ​ន​ដុល្លារ ស្រាប់តែ​គំរោង​មានការ​ជាប់​គាំង​មិន​អាច​ដំណើរការ​ទៅ​រួច (​ហាក់​ដូ ច​ជា​គំរោង​ខ្យល់​) ដូច្នោះ​ទើប​ដើមបណ្តឹង​ទាំងឡាយ​នោះ​គេ​សុំ​ទាមទារ​យក​ប្រាក់​កក់​វិញ ។ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​សង​ប្រាក់​ទៅ​គេ​បណ្តើរ​ៗ វិញ​ដែរ គ្រាន់តែ​មិន​ទាន់​គ្រប់​ចំនួន នៅ​ប្រមាណ​ជាង​១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ហើយ​លោក​ឧកញ៉ា​ចេះ​តែ​សន្យា​ខ្យល់ នឹង​គេចវេស​ពី​ម្ចាស់បំណុល ជា​ហេតុ​ធ្វើ​ឲ្យ​កើត​មានការ​ប្តឹងផ្តល់ រហូត​មាន​ដីកា​តាម​ចាប់ខ្លួន និង​ឃុំខ្លួន​លោក​ឧកញ៉ា លក់​ខ្យល់​នេះ​ដើម្បី​កាត់ទោស និង​ផ្ដន្ទាទោស​គាត់​ដាក់​ពន្ធនាគារ​១​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ ។
ការ​សម្រេច​ព្យួរទោស​បែប​នេះ ចៅក្រម​មិន​ខុស​ពី​ជីក​បាន​កំណប់​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ