ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​មក​ពី​ថៃ​មាន​ទឹកមាត់ប្រៃ​តថ្លៃ​ទិញ​គោ ក្រោយ​ឈ្នះ​៥​លាន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ

3 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ពលករ​ខ្មែរ​ត្រឡប់​ពី​បម្រើ​ការ​នៅ​ថៃ លោក សឹម ផុល ដែល​កំពុង​ពិបាកចិត្ត​ត្បិត​ការងារ​ត្រូវ​ផ្អាក ហើយ​ព្រំដែន​ក៏​មិន​ទាន់​បើក​វិញ មានសំណាង​គាស់​ឈ្នះ​ប្រាក់​៥​លាន​រៀល កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​ជួយ​សម្រាល​ជីវភាព​របស់​គាត់​បាន​មួយ​កម្រិត​។…

អតីត​ពលករ​ខ្មែរ​ត្រឡប់​ពី​បម្រើ​ការ​នៅ​ថៃ លោក សឹម ផុល ដែល​កំពុង​ពិបាកចិត្ត​ត្បិត​ការងារ​ត្រូវ​ផ្អាក ហើយ​ព្រំដែន​ក៏​មិន​ទាន់​បើក​វិញ មានសំណាង​គាស់​ឈ្នះ​ប្រាក់​៥​លាន​រៀល កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​ជួយ​សម្រាល​ជីវភាព​របស់​គាត់​បាន​មួយ​កម្រិត​។

លោក សឹម ផុល បច្ចុប្បន្ន​រស់នៅ​ភូមិ​បោះ​ដូង ឃុំ​សុខៈ​គិរី ស្រុក​មោ​ឫស្សី ខេត្តបាត់ដំបង មានសំណាង​ឈ្នះ​រង្វាន់​ពី​វើក WURKZ ដែល​កូនស្រី​ទិញ​ឲ្យ​។ លោក​ថា «​ពេល​កំពុង​គាស់​វើក WURKZ ពួកម៉ាក​ដែល​កំពុង​ដាំ​ស្វាយចន្ទី​ជាមួយ​គ្នា​ក៏​និយាយ​លេង​ថា តិច​ត្រូវ​៥​ពាន់ ស្រាប់តែ​ខ្ញុំ​តប​ទាំង​មើល​ក្រវិល ដែល​នៅ​នឹង​ដៃ​មិន​លែង​ថា ៥​លាន​មិនមែន​៥​ពាន់​ទេ រួច​បាន​ខ្ញុំ​លោត​អរ​រំភើប​ស្រែក​ប្រាប់​ប្រពន្ធ​ដែល​នៅ​ជិត​នោះ​ថា ត្រូវ​វើក WURKZ ៥​លាន​ហើយ​»​។

ទឹកប្រាក់​នេះ លោក​នឹង​យក​ទៅ​ទិញ​គោមួយ គ្រាន់​បង្កាត់​យក​កូន​លក់​បាន​ថ្លៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​។ នៅ​មាន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​៥​លាន​រៀល​ពី​វើក​ច្រើន​នាក់​ទៀត​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ រាប់​ចាប់ពី​ថ្ងៃ​ទី ២០-២៧ រួម​មាន​៖ ភ្នំពេញ ៧ នាក់​, រតនគិរី ៣ នាក់​, បាត់ដំបង ២ នាក់​, សៀមរាប ៣ នាក់​, កំពង់ឆ្នាំង ១ នាក់​, តាកែវ ៣ នាក់​, បន្ទាយ​មាន​ជ័យ ១ នាក់​, ប៉ៃលិន ៣ នាក់​, កំពង់ធំ ១ នាក់​, កំពង់ស្ពឺ ៤ នាក់​, កណ្តាល ៤ នាក់​, ស្វាយ​រៀង ៨ នាក់​, ក្រចេះ ១ នាក់​, ត្បូងឃ្មុំ ១ នាក់​, ព្រះ​វិហារ ១ នាក់​, កំពត ១ នាក់​, ពោធិ៍សាត់ ២ នាក់​, ឧត្តរមានជ័យ ១ នាក់ និង ខេត្ត​ព្រះ​សីហ​នុ ២ នាក់​។

ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ផ្តល់​រង្វាន់​ជា​ច្រើន​រយ​រង្វាន់​នៅ​ក្នុង​ក្រវិល​កំប៉ុង រួម​មានទឹក​ប្រាក់សុទ្ធ​៥០​លាន​រៀល​, ៥​លាន​រៀល​, ១​លាន​រៀល​, ១​ម៉ឺន​រៀល​, ៥​ពាន់​រៀល​, និង វើក WURKZ ជា​ច្រើន​កំប៉ុង​ទៀត​។ ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ សូម​ពិនិត្យ​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ