ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​ត្រីប្រឡាក់ បាន​សម្រេច​! ស្ត្រី​ម្ចាស់​ត្រី បង្ហោះ​សារ​សុំ​ទោស​លោក​ចោរ​ជា​មុន(មានវីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ចុះ​ផ្សាយ​បន្តបន្ទាប់​លើ​ទំព័រ​កាសែត​កោះសន្តិភាព ករណី​ចោរឆក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ ឆក់​ទូរ​សព្ទ័​ដៃ ឆក់​យក​ខ្សែ​ក ឫ​វត្ថុ​មាន​ត​ម្លែ​ផ្សេង​ៗ ស្រាប់​មាន​ម្សិលមិញ​នេះ ហួសចិត្ត​!…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ចុះ​ផ្សាយ​បន្តបន្ទាប់​លើ​ទំព័រ​កាសែត​កោះសន្តិភាព ករណី​ចោរឆក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ ឆក់​ទូរ​សព្ទ័​ដៃ ឆក់​យក​ខ្សែ​ក ឫ​វត្ថុ​មាន​ត​ម្លែ​ផ្សេង​ៗ ស្រាប់​មាន​ម្សិលមិញ​នេះ ហួសចិត្ត​! លោក​ចោរឆក់​យក​ត្រីប្រឡាក់ ៦​កន្ទុយ ដែល​គ្រួសារ​មួយ បាន​ដាក់​ហាល​ក្នុង​ចង្អេរ នៅ​ក្បែរ​ផ្ទះ ។

ហេតុការណ៍​ឆក់​យក​ត្រីប្រឡាក់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៥៧​នាទី ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ ។ ចំពោះ​ទីកន្លែង នៅ​មិន​ទាន់​ដឹង​ច្បាប់​នៅឡើយ​ទេ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ថត​ពី​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ថា មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក គុប​ជ្រុង​១​គ្រឿង ស្លាក់​លេខ​ម៉ូតូ មើល​មិន​ច្បាប់ ដោយ​ធ្វើ​សកម្មភាព​ឆក់​យក​ចង្អេរ មាន​ត្រីប្រឡាក់ បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

រឿង​ចោរឆក់​ត្រីប្រឡាក់ ពិតជា​ហួសចិត្ត​ហើយ តែ​អ្វី កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ ម្ចាស់​ត្រី បាន​សុំ​ទោស​លោក​ចោរ​ជា​មុន​ថែម​ទៀត ។ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sotheany ទំនងជា​ជន​រង​គ្រោះ​បាន​បង្ហោះ​វី​ដេ​អូ និង​សារ​ថា «​សុំ​ទោស​លោក​ចោរ បើ​យក​ទៅ​ញ៉ាំ សាប​រឺ​ប្រៃ តែបើ​មាត់​ខ្ញុំ​ល្មម​ឆ្ងាញ់​» ៕

https://www.facebook.com/sum.sotheany/videos/pcb.2934786233450181/2934781413450663/?type=3&theater
https://www.facebook.com/sum.sotheany/videos/pcb.2934786233450181/2934793990116072/?type=3&theater

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ