ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

C.Ronaldo ចាយ​ជាង​៧​លាន​ដុល្លារ​ទិញ​នាវា​កម្សាន្ត​ដ៏​ប្រណីត​មួយ​ ក្រោយ​ឈ្នះ Serie A

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បាន​ចំណាយ​ប្រាក់​ជាង ៧​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​នាវា​កម្សាន្ត​ឯកជន​ដ៏​ប្រណីត​ថ្មី​មួយ ដើ​ម្ប​ជា​ការ​អបអរសាទរ ការ​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល Serie…

អន្តរជាតិ ៖ កីឡាករ Cristiano Ronaldo បាន​ចំណាយ​ប្រាក់​ជាង ៧​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​នាវា​កម្សាន្ត​ឯកជន​ដ៏​ប្រណីត​ថ្មី​មួយ ដើ​ម្ប​ជា​ការ​អបអរសាទរ ការ​ឈ្នះ​ពានរង្វាន់​លី​គ​កំពូល Serie A រដូវ​កាល​នេះ របស់​ខ្លួន​ជាមួយ​ក្លិប​សេះបង្កង់ Juventus​។

រំលឹក​ជូន​ថា Juventus ត្រូវ​បាន​ប្រកាស​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល Serie A បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម Sampdoria ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃអាទិត្យ ហើយ​វា​ជា​ការ​ឈ្នះ​ពានរង្វាន់​លី​គ​លើក​ទី​៧ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ជាមួយ​ក្លិប Man United, Real Madrid និង Juventus​។

មិត្ត​ស្រី​របស់ C.Ronaldo នាង Georgina Rodriguez បាន​ចែករំលែក​រូបភាព​មួយ​ចំនួន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់​ខ្លួន ពី​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​រួម​និង​កូន​ៗ​ទាំង​៤​នាក់ នៅ​លើ​នាវា​ដ៏​ប្រណីត​ថ្មី​ជា​លើក​ដំបូង​នៅ​ស​ប្តា​ហ៍​នេះ នៅ​ឯកំ​ពង់​ផែ Azimut-Benetti ក្នុង​ទីក្រុង Viareggio ប្រទេស​អ៊ី​តា​លី​។

នាវា​ថ្មី​នេះ មានឈ្មោះ​ថា Azimut-Benett ផលិត​ដោយ​ក្រុមហ៊ុន​អ៊ី​តា​លី Versilia shipyards មាន​ម៉ាស៊ីន​ចំនួន​២ ដែល​មាន​កម្លាំង ១,៩០០​សេះ ធ្វើ​ឡើង​ពី​សរសៃ​កាបូន​មាន​ទំងន់ ៩៣​តោន​។ វា​មាន​កាប៊ី​ន​ប្រណីត (Cabins) ចំនួន​៥, បន្ទប់ទឹក​ចំនួន​៦ ហើយ​ក៏​មានផ្ទះ​បាយ​ទំនើប​មួយ ក៏​ដូច​ជា​កន្លែង​សំរាកលំហែ​ពីរ​កន្លែង​ដ៏​ធំ​ទូលាយ ជា​ពិសេស​បន្ទប់​ទទួលទាន​អាហារ​ដ៏​មាន​ផា​សុខភាព​បំផុត​៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ