ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​​ដ៏ធំ​មួយ​កន្លែង​នៅ​ភូមិ​(គ៦០)

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ទីតាំង​ស្តុក​ឈើ​ប្រណីត​មួយកន្លែង បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះបង្ក្រាប​និង​រឹបអូស​ឈើ​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ ដើម្បី​ចាត់ការ​បន្ត​និង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​២​នាក់​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង ។ ការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​នេះមានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម…

ខេត្តរតនគិរី ៖ ទីតាំង​ស្តុក​ឈើ​ប្រណីត​មួយកន្លែង បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះបង្ក្រាប​និង​រឹបអូស​ឈើ​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ ដើម្បី​ចាត់ការ​បន្ត​និង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​២​នាក់​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង ។

ការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​នេះមានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ថង សា​វុន អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សម្របសម្រួល​ដោយ​តំណាង​អយ្យការអម​សាលាដំបូង​ខេត្ត លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង លោក នូវ ដា​រា នាយការិយាល័យនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត រួម​ទាំង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។

ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​នេះ ត្រូវ​បាន​កម្លាំង​ចម្រុះចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​«​គ​៦០» ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។ តាម​ប្រភព​ព័​ត៌មាន​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​នៅ​កំពុង​បន្ត​ធ្វើ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ទីតាំង​នោះ​មាន​ស្តុកឈើ​យ៉ាងច្រើន ហើយ​ត្រូវ​បាន​រឹបអូស​ដឹក​ជញ្ជូន​យក​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ ស្ថិត​នៅ​ក្នុង​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ដើម្បី​ធ្វើការ​វាស់វែង ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ ក៏​មានការ​នាំ​ខ្លួន​ម្ចាស់​ទីតាំង​២នាក់​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ប្រាប់​ឈ្មោះ​ឲ្យ​ដឹង​នៅឡើយ​ទេ ឯ​បរិមាណ​ឈើ​ក៏​ពុំ​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ