ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កែប​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​ស្ងប់ស្ងាត់​បែប​ប្រណិត​កម្រិត​ខ្ពស់

3 ឆ្នាំ មុន
  • កែប

ខេត្ត​កែប​ ៖ យោង​តាម​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២០-២០៣០ ដែល​បាន​រៀបចំ​ឡើង​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជានោះ​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​ស្ងប់ស្ងាត់​បែប ប្រណិត​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ ។ ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើ​នេះ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ នៅ​ថ្ងៃ​ទី៣០ ខែកក្កដា…

ខេត្ត​កែប​ ៖ យោង​តាម​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២០-២០៣០ ដែល​បាន​រៀបចំ​ឡើង​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជានោះ​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​ស្ងប់ស្ងាត់​បែប ប្រណិត​កម្រិត​ខ្ពស់​នា​ពេល​ខាង​មុខ ។

ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើ​នេះ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ នៅ​ថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​សិក្ខាសាលាពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស ដើម្បី​ពិនិត្យផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន នៃ​វិស័យ​នីមួយ​ៗ ក្រោម​ចំណុះ​រដ្ឋ បាល​ខេត្ត​កែប សម្រាប់​ជា​មូលដ្ឋាន​បន្ថែម​ក្នុង​ការ​រៀបចំ ផែនការមេ​អភិវឌ្ឍ ទេសចរណ៍ ខេត្ត​កែប​ឆ្នាំ​២០២០-២០៣០ ។

សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​ស្ថិត​ក្រោម​វត្តមាន​លោក នី ផ​ល្លី អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​អន្តរ ក្រសួង តំណាង​ដ៏​ខ្ពង់ ខ្ពស់​លោ​កម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មាន ការ​ចូលរួម​ពី លោក ជំទាវ អ៊ុ​ល ភី​រុណ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កែប មន្ទីរ​អង្គ ភាព​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក អាជ្ញាធរ​មូលដ្ឋាន​ជុំវិញ​ខេត្ត​កែប​។

លោក នី ផល្លា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា ផែនការមេ​សម្រាប់ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ គឺ​រៀបចំ​ឡើង​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កំណត់​យក​ខេត្ត​កែប​ជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​ស្ងប់ស្ងាត់​បែប​ប្រណិត​កម្រិត​ខ្ពស់​។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើ​នេះ​គឺ​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់​ជូន​ថា ទាមទារ​ជា​ចាំបាច់​អោយ​មាន ការ​យកចិត្ត​ទុក ដាក់​ខ្ពស់ លើ​ការ​រៀបចំ​ផែនការ​ពង្រឹងគុណភាព​សេវាកម្ម​និង​ផលិត ផល​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​នោះ​ក៏​មានការ​គាំពារ​ដល់​ធនធានធម្មជាតិ ការ​ថែរក្សា​បរិស្ថាន ការ​គ្រប់គ្រង សំណល់​រឹង​-​រាវ​អោយ​បាន​ហ្មត់ចត់ ការ​ផលិត​និង​ផ្គត់ផ្គង់ អគ្គិសនី​និង​ទឹក​ស្អាត​ត្រូវ មាន​ផែនការ​ច្បាស់លាស់ ក៏​ដូច​ជា​ការ​ធ្វើ​ពិពិធ​កម្ម​គោលដៅ​ទេស ចរណ៍​ដែល​មាន​ស្រាប់ ការ​អភិវឌ្ឍ​ផលិតផល​និង​គោលដៅ​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។

លោក​បញ្ជាក់​បន្ថែម​កិច្ចការ​ដ៏​មាន​សារៈសំខាន់​ទៀត​នោះ​គឺ​ការ​អភិវឌ្ឍ ធនធានមនុស្ស​លើ ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​ទេសចរណ៍​ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព​និង​ភាព​កក់ក្តៅ ដែល​ទាំងនោះ​គឺជា​កត្តា​គន្លឹះ​ចាំបាច់ ក្នុង​ការ​ទាក់ទាញ ភ្ញៀវ​ទេសចរ​បែប​គុណភាព​មក​លេង​និង​សម្រាក​នៅ​ខេត្ត​កែប​បាន​រយៈពេល​កាន់តែ​យូរ ក៏​និង​មក​កម្សាន្ត​ខេត្ត​កែប​ម្តង​ហើយ​ម្តងទៀត​។

លោក នី ផល្លា ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ រដ្ឋបាល​ខេត្ត​កែប មន្ទីរ​អង្គភាព ជំនាញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង​ស្រុក​ក្នុង​ខេត្ត ដែល​តែង តែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិត​ស្និត និង​ផ្តល់​ជូន​ក្រុមការងារ​លេខាធិការដ្ឋាន នូវ​ឯកសារ និង​ផែនការ​អភិវឌ្ឍ​តាម​វិស័យ​នីមួយ​ៗ រៀង​ៗ​ខ្លួន ដើម្បី​បានជា​មូលដ្ឋាន​បន្ថែម​ក្នុង​ការ​វិភាគ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​ទេស ចរណ៍​ក្នុង​ខេត្ត​កែប ឆ្ពោះទៅ​ការ​សរសេរ​ផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ ខេត្ត​កែប​ដែល​គ្រោង​នឹង​បញ្ចប់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​២០២០-២០៣៥ នឹង​ដើរតួរ​ជា ត្រីវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប ប្រកបដោយ​ចីរភាព និង​ឧត្តម ភាព​ប្រកួតប្រជែង​ខ្ពស់​កម្រិត​តំបន់​និង​អន្តរជាតិ​ក្នុង​ការ​ទាក់ទាញ​ទាំង​អ្នក​វិនិយោគ​គុណភាព និង​ភ្ញៀវ​ទេសចរ​កម្រិត​ខ្ពស់​មក​ខេត្ត​កែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ