ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សុក្រ​នេះ វៀតណាម​បញ្ជាក់​ពី​ការ​ស្លា.ប់​ដំបូង របស់​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់ នៅ​ដា​ណា​ង

3 ឆ្នាំ មុន

ហាណូយ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​៣១ កក្កដា ២០២០​នេះ​ថា បាន​បញ្ជាក់​ពី​ការ​ស្លាប់​ជា​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ថា មាន​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​មន្ទីរពេទ្យ​មួយ…

ហាណូយ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​៣១ កក្កដា ២០២០​នេះ​ថា បាន​បញ្ជាក់​ពី​ការ​ស្លាប់​ជា​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ថា មាន​អ្នកជំងឺ​កូ​វី​ដ​-១៩​ម្នាក់​បាន​បាត់បង់​ជីវិត នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​ដា​ណា​ង ។

បុរស​ដែល​បាត់​បង់ជីវិត​ខាងលើ​នេះ មាន​វ័យ ៧០​ឆ្នាំ បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​កូ​វី​ដ​-១៩​នេះ នៅ​ដា​ណា​ង ដែល​ជាទី​ក្រុង​លេច​ចេញ​ការ​ចម្លង​ក្នុង​សហគមន៍​លើក​ដំបូង​នៅ​ក្នុង​ប្រទេស កាលពី​ស​ប្តា​ហ៍​មុន ។

ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ក្រសួងសុខាភិបាល​វៀតណាម ប្រកាស​ពី​ការ​លេច
ចេញ​អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​៤៥​នាក់​ទៀត នៅ​ដា​ណា​ង ដែល​ចំនួន​នោះ ជា​ថ្ងៃ​ដែល​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ច្រើន​បំផុត​ក្នុង​១​ថ្ងៃ ។

ក្រសួង​នោះ​អះអាង​ថា អ្នក​ឆ្លង​ថ្មី​ទាំង​៤៥​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ដា​ណា​ង ។ ចាប់តាំងពី​ថ្ងៃ​ទី
២៥ កក្កដា មក គេ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​៩៣​នាក់ ក្នុង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ន​នេះ ក្នុង​នោះ​៧៩​នាក់​នៅ​ដា​ណា​ង ៨​នាក់​នៅ​ខេត្ត​ក្វា​ង​ណា​ម ២​នាក់​នៅ​ក្រុង​ហាណូយ​២​នាក់ នៅ​ក្រុង​ហូ​ជី​មិ​ញ​ម្នាក់​នៅ​ខេត្ត​ក្វា​ង​ង៉ា​យ និង​ម្នាក់​នៅ​ខេត្ត​ដាក់​ឡាក់ ។

ចំនួនសរុប​នៅ​វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​៥០៩​នាក់ ក្នុងនោះមាន​អ្នក​ស្លាប់ចំនួន០១នាក់ និង​ព្យាបាល​ជា​៣៧៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ