ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រមូល​ក្មេង​ទំនើង​ផ្ដុំ​គ្នា​នៅ​តាម​សួន​ច្បារ​​បឹង​ហ្កា​ឡូយ​ក មក​អប់រំ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​​វរ​សេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយ​កា​រិ​យាល័យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​និង​អន្តរាគមន៍ បាន​ប្រមូល​ក្មេង​ទំនើ​ង​ដើរ​ដេក​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​សួនច្បារ​បឹង​ហ្កា​ឡូ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​​វរ​សេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយ​កា​រិ​យាល័យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរ
បាល​ការពារ​និង​អន្តរាគមន៍ បាន​ប្រមូល​ក្មេង​ទំនើ​ង​ដើរ​ដេក​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​សួនច្បារ​បឹង​ហ្កា​ឡូ ម្តុំ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​នៅ​តាមមាត់​ស្ទឹង បាន​២​ក្រុម​មាន​ចំនួន​១៥​នាក់ នាំ​យក​មក​ការិយាល័យ​ដើម្បី​ឱ្យ​ឪពុក​ម្តាយ​ធ្វើ​កិច្ចសន្យា​យក​ទៅ​ផ្ទះ​ធ្វើការ​អប់រំ​វិញ ។

ការ​ប្រមូល​ក្មេង​ទំនើង​នេះ ធ្វើ​ឡើង​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ។

លោកនាយ​ការិយាល័យ ហង្ស សូ​ផាត​ភី​រម្យថ្លែង​ថា ក្មេង​ទំនើង​ទាំង​១៥​នាក់​នេះ នៅ​ពេល​នាំ​យក​មក​ធ្វើការ​សួរនាំ​ឃើញ​ថា​ពុំ​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ទេ និង​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​គឺ​អវិជ្ជមាន​ទាំងអស់ ។

បន្ទាប់​មក សមត្ថកិច្ច​បាន​ធ្វើការ​អប់​រំជា​លើក​ទី​១ និង​ប្រគល់​ទៅ​ឱ្យ​អាណាព្យាបាល​យក​ទៅ​លំនៅ​ឋាន​អប់រំ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ