ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូវីដ​​ថ្មី​ក្នុងស្រុក​៤៥​នាក់​ទៀត​ នៅ​ដា​ណា​ង

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ក្រសួងសុខាភិបាល​វៀតណាម ប្រកាស​ពី​ការ​លេចចេញ អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​៤៥​នាក់​ទៀត​នៅ​ដា​ណា​ង ដែល​នោះ​ជា​ថ្ងៃ​ដែល​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ច្រើន​បំផុត​ក្នុង​១​ថ្ងៃ…

ប្រទេស​វៀតណាម ៖ ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ក្រសួងសុខាភិបាល​វៀតណាម ប្រកាស​ពី​ការ​លេច
ចេញ អ្នក​ឆ្លង​វីរុស COVID-19 ថ្មី​៤៥​នាក់​ទៀត​នៅ​ដា​ណា​ង ដែល​នោះ​ជា​ថ្ងៃ​ដែល​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ច្រើន​បំផុត​ក្នុង​១​ថ្ងៃ ។

ក្រសួង​នោះ​អះអាង​ថា អ្នក​ឆ្លង​ថ្មី​ទាំង​៤៥​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ដា​ណា​ង ។ ចាប់តាំងពី​ថ្ងៃ​ទី
២៥ កក្កដា មក គេ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​៩៣​នាក់ ក្នុង​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍​ន​នេះ ក្នុង​នោះ​៧៩នាក់​នៅ​ដា​ណា​ង ៨​នាក់​នៅ​ខេត្ត​ក្វា​ង​ណា​ម ២​នាក់នៅ​ក្រុង​ហាណូយ​២​នាក់ នៅ​ក្រុង​ហូ​ជី​មិ​ញ​ម្នាក់​នៅ​ខេត្ត​ក្វា​ង​ង៉ា​យ និង​ម្នាក់​នៅ​ខេត្ត​ដាក់​ឡាក់ ។

សរុប​នៅ​វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​៥០៩​នាក់ គ្មាន​អ្នក​ស្លាប់ និង​ព្យាបាល​ជា​៣៧៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ lepetitjournal (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ