ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្ត​ទី​មួយ​ប្រេ​សី​ុ​ល ​និង​រដ្ឋមន្ត្រី​ប្រទេស​នេះ​៣​រូបទៀត ​ឆ្លង​វីរុស COVID-19

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​៣០ កក្កដា​ថា លោកស្រី MICHELLE BOLSONARO ភរិយា​ប្រធានាធិបតី​ប្រេ​ស៊ីល លោក JAIR…

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​៣០ កក្កដា​ថា លោកស្រី MICHELLE BOLSONARO ភរិយា​ប្រធានាធិបតី​ប្រេ​ស៊ីល លោក JAIR BOLSONARO និង​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​កែប្រែ​ថ្មី​លោក MARCOS PONTES ទើបត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ឆ្លង
វីរុស COVID-19 ។

ស្ត្រី​ទី​មួយ​អាយុ​៣៨​ឆ្នាំ​រូប​នោះ បើ​តាម​ខុ​ន្ទ​កាល័យ​ប្រធានាធិបតី​ថា នៅ​មាន​សុខភាព​ល្អ​និង​ទទួល​​ការ​តាមដាន ខាង​សុខភាព​ជាប់​ជា​ប្រចាំ ។ ស្វាមី​លោកស្រី​ជា​អ្នករក​ឃើញ​ឆ្លង​វីរុសនា​​ពេល​​មុន​នេះ ក៏​ដូច​ជា​សមាជិក​រដ្ឋាភិបាល​ប្រេ​ស៊ីល​២​រូប​ទៀត​ដែរ ។ លោក MARCOS PONTES ថ្លែង​តាម TWITTER ថា លោក​មានរោគ​សញ្ញា​ជា​ច្រើន​នៃ​ជំងឺ​នោះ ដែល​លោក​ចាប់
ផ្ដើម​ព្យាបាល និង​ថា​លោក​នឹង​នៅ​ធ្វើការ​ពី​ចម្ងាយពី​ផ្ទះ​លោក​ទៅ ។ ស្ថានភាព​លោក​នៅ​ល្អ ក៏​ទោះបី​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​ឈឺក្បាល​ជាដើម​ក្ដី ។ ពេល​នេះ​លោក​ស្ថិត​នៅ​ដាច់​ពី​គេ។

លោក​នឹង​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​ថ្នាំប្រឆាំង​មេរោគ និង​ប្រឆាំង​វីរុស​ឈ្មោះ NITAZOXANIDE ដែល​អនុម័ត​ឲ្យ​ប្រើ​នៅ​ប្រេស៊ី​ល ជា​ថ្នាំ​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​វីរុស​ក្នុង​ស្ថានភាព​កម្រិត​ស្រាល ។ ការ​សាកល្បង​គ្លីនិក​នូវ​ថ្នាំ​នោះ​ត្រូវធ្វើ​ក្រោម​ការ​ជ្រោមជ្រែង​របស់​ក្រសួង​លោក ដោយ​រួម​សហការ​ជាមួយ​បណ្ដា​មន្ទីរពិសោធន៍​និង​អ្នកឯកទេស​នានា ។

កាលពី​ថ្ងៃ​ទី​២៥ កក្កដា កន្លង​ទៅ ប្រ​ធានាធិ​បតី​ប្រេ​ស៊ី​ល​ថ្លែង​ថា លោក​បាន​ធ្វើតេស្ត​ជា​ថ្មី​ដោយ​លែង​មាន​វីរុស​ក្នុង​ខ្លួន​ទៀត​ហើយ ក្រោយ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៧ កក្កដា​មក ។ ចំណែក​រដ្ឋមន្ត្រី​របស់​លោក​៣​រូប ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ voaafrique (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ