ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាយ​ក្រដាសប្រាក់​កំពុង​ជំនួស​ដោយ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ និន្នាការ​នៃ​ការ​ប្រើប្រាស់ Visa Card និង QR code គឺជា​របៀប​ទូទាត់​ប្រាក់​ពេញ​និយម​ជា​សម័យ​ថ្មី ដោយ​មិនបាច់​មាន​ក្រដាសប្រាក់​ជាប់​ខ្លួន​នោះ​ទេ…

រាជធានី​ភ្នំពេញ ​៖ និន្នាការ​នៃ​ការ​ប្រើប្រាស់ Visa Card និង QR code គឺជា​របៀប​ទូទាត់​ប្រាក់​ពេញ​និយម​ជា​សម័យ​ថ្មី ដោយ​មិនបាច់​មាន​ក្រដាសប្រាក់​ជាប់​ខ្លួន​នោះ​ទេ ​។ ប៉ុណ្ណេះ​មិន​ទាន់​អស់​នៅឡើយ​ទេ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ ការ​ទូទាត់ ការ​ចាយវាយ ការ​គ្រប់គ្រង​សាច់ប្រាក់ កាន់តែ​ទំនើប​និង​ងាយស្រួល​ជាង​មុន ដូច​ជា​ការ​ផ្ទេរ​ប្រាក់​ពី​គណនេយ្យ​មួយ​ទៅ​គណនេយ្យ​មួយ អាច​ធ្វើ​ឡើង​តែ​លើ​ទូរស័ព្ទ​ដៃ ដោយ​មិនបាច់​ទៅ​ដល់​ធនាគារ​នោះ​ឡើយ​ ។

ក្រៅពី​នោះ កាត​ធានា​គារ​មួយ​នេះ អាច​ដក​ប្រាក់​ពី​ទូរ ATM របស់​ធនាគារ​ណា​ក៏​បាន ទាំងនេះ​សុទ្ធ​សឹង​ជា​ការ​ឈាន​ទៅ​មុខ​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បាន​ផ្សាយ​អត្ថបទ​មួយ ពី​ដំណើរ​ឆ្ពោះទៅ​រក​អ្វី​ដែល​គេ​ហៅ​ថា​ឧស្សាហកម្ម ៤.០ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ផ្តោត​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ធ្វើការ​ពង្រីក​សេវាកម្ម​ទូទាត់​បែប​ឌី​ជី​ថ​ល​។
បើ​ទោះ​បញ្ជាក់​ថា​នោះ​ជា​ទស្សន​ផ្ទាល់ខ្លួន ប៉ុន្តែ​បញ្ហា​នេះ​ជា​និន្នាការ​របស់​សង្គម​។

សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា ថា ទីផ្សារ​ទូទាត់​ប្រាក់​បែប​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​តម្លៃ ៣,៤៦ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ការ​ទូទាត់​ដោយ​ប្រើ​ក្រដាសប្រាក់​នៅ​តែ​មាន​ទំហំ​ធំ​ដដែល នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Mekong Strategic Partners (MSP) ក្នុង​ចុងឆ្នាំ​២០១៩​។

មាន​មូលហេតុ​មួយ​ចំនួន​ដែល​ពលរដ្ឋ​នៅ​តែ​មា​ក​ការ​ប្រើប្រាស់​ក្រដាស់​ក្នុង​ការ​ទូទាត់​នៅឡើយ ដូច​ជា ការ​យល់​ដឹង​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​នៅ​មាន​កម្រិត ដែល​ត្រូវ​ទាមទារ​ឲ្យ​ធនាគារ ឬ​អង្គភាព​ដែល​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អោយ​បាន​ទូលំទូលាយ​។ ការ​ទូទាត់​តាម​អេ​ឡិច​ត្រូ​និក និង​ការ​ទទួល​ដោយ​កាត​ទូទាត់​នៅ​មាន​កម្រិត​ទាប​ជា​ពិសេស​នៅ​តាម​ហាង​លក់ទំនិញ ឬ​តាម​ផ្សារ​ក្នុងស្រុក​មួយ​ចំនួន​។ ប្រជាជន​នៅ​និយម​ប្រើ​ក្រដាសប្រាក់ ដោយ​គិត​ថា​ងាយស្រួល​ជាង​ប្រើ​ឌី​ជី​ថ​ល​ព្រោះ​អាច​ឃើញ និង​ទទួល​ប្រាក់​បាន​តែ​ម្តង​ក្នុង​ពេល​លក់ដូរ និង​ប្រជាជន​នៅ​គិត​ថា​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​គឺ​មាន​ភាព​ស្មុគស្មាញ និង​មិន​ងាយ​រៀន ជាដើម​។

លោក តាំង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ធនាគារជាតិ​កម្ពុជា បាន​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា ទៅ​ជា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នោះ​។ លោក​ថា​នៅ​ពេល​ការ​ទូទាត់ ការ​គ្រប់គ្រង​ប្រាក់​តាម​បែប​ឌី​ជី​ថ​ល កាន់តែ​សម្បូរ​បែប នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ ចំណេញ​ពេលវេលា និង​ការ​រស់នៅ​កាន់តែ​ងាយស្រួល​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ