ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​តៃវ៉ាន់​ ​​ទទួល​មរណ​ភាពហើយ

3 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ ខាង​មន្ទីរពេទ្យ​រាយការណ៍​ថា​អតីត​ប្រធានាធិបតី​តៃវ៉ាន់ លោក​លី​តេ​ង​ហ្វី​ដែលគេ​ឲ្យ​រហ្ស​សនាម​ថា ​លោក​ប្រជាធិបតេយ្យ​ដោយ​សារ​តួនាទី​របស់​លោក​ក្នុង​ការ​ឆ្លងកាត់​ន​យោបាយ​ក្នុង​ដែន​កោះ​នោះ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​ក្នុង​ជន្មាយុ​៩៧​ឆ្នាំ ។ ជា​មនុស្ស​មានឈ្មោះ​ល្បី​ថា​ជា​សកម្មជន​មួយ​រូប នៃ​ការ​ប្រែក្លាយ​នយោបាយ​នៅ​កោះ​តៃវ៉ាន់ឲ្យ​​ទៅ​ជា​ប្រទេស​សេរី​និង​ទំនើប​មួយ​ក្រោយ​ច្រើន​ទស​វត្ស​នៃ​លទ្ធិផ្ដាច់ការ លោក​លី​តេ​ង​ហ្វី…

កោះ​តៃវ៉ាន់ ៖ ខាង​មន្ទីរពេទ្យ​រាយការណ៍​ថា​អតីត​ប្រធានាធិបតី​តៃវ៉ាន់ លោក​លី​តេ​ង​ហ្វី​ដែល
គេ​ឲ្យ​រហ្ស​សនាម​ថា ​លោក​ប្រជាធិបតេយ្យ​ដោយ​សារ​តួនាទី​របស់​លោក​ក្នុង​ការ​ឆ្លងកាត់​ន​យោ
បាយ​ក្នុង​ដែន​កោះ​នោះ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០​កក្កដា​ក្នុង​ជន្មាយុ​៩៧​ឆ្នាំ ។

ជា​មនុស្ស​មានឈ្មោះ​ល្បី​ថា​ជា​សកម្មជន​មួយ​រូប នៃ​ការ​ប្រែក្លាយ​នយោបាយ​នៅ​កោះ​តៃវ៉ាន់ឲ្យ​​ទៅ​ជា​ប្រទេស​សេរី​និង​ទំនើប​មួយ​ក្រោយ​ច្រើន​ទស​វត្ស​នៃ​លទ្ធិផ្ដាច់ការ លោក​លី​តេ​ង​ហ្វី ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ពី​ឆ្នាំ​១៩៨៨​ទៅ​២០០០ ។ លោក​ក្លាយជា​មេខ្លោង​នៃ​ចលនា​សំដៅ
ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​កោះ​តៃវ៉ាន់ ក្នុង​ឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​មួយ​នៅ​លើ​ឆាក​អន្តរជាតិ ។
រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា លោក​លី បាន​រួមចំណែក​បញ្ចប់​របប​ផ្ដាច់​ការ​ច្រើន​ទស​វត្ស​និង​បើក​នូវ​សករាជ នៃ​ភាព​រុងរឿង​ខាង​​សេដ្ឋកិច្ច និង​ការ​បើកចំហ​ព្រមទាំង​នីតិរដ្ឋ ។

អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ចូល​មន្ទីរពេទ្យ​កាលពី​ខែកុម្ភៈ ក្រោយ​ពី​លោក​មាន​ជំងឺ​រ៉ាំ​រៃ
ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ កើត​នៅ​កោះ​តៃ​វ៉ា​ន់​ក្នុង​ឆ្នាំ​១៩២៣ លោក​លី​បាន​សិក្សា​នៅ​ប្រទេស​ជប៉ុន សម័យ​កាលដែល​តៃវ៉ាន់ ស្ថិត​ក្រោម​អាណានិគម​ជប៉ុន​អស់​ពេល​៥០​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៤៥ ក្រោយ​ចប់​សង្គ្រាមលោក​លើក​ទី​២ ។

តៃវ៉ា​ន់​ពេល​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ចិន​វិញ ដែល​ដឹកនាំ​នា​សម័យ​កាលនោះ​ដោយ​ប្រមុខ​គណ​បក្សកូ​មិ​ញ​តាំង លោក​ជៀង​កៃ​ចៀក ។ ៤​ឆ្នាំ​ក្រោយមកបន្ទាប់​ពី​ចាញ់​សង្គ្រាម​ស៊ី​វិល​ប្រឈម​មុខ​នឹង​ពួក​កុំ​មុ​យ​នី​ស្ត​ចិន លោក​ជៀង​កៃ​ចៀក​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​នៅ​ទីនោះ​លោក​បាន​បង្កើត​រដ្ឋាភិបាល​មួយ ដែល​លោក​ដឹកនាំ​ក្នុង​កណ្ដាប់ដៃ​ដែក​រហូត​ដល់​លោក​ទទួល​​មរណ​ភាព​ក្នុង​ឆ្នាំ​១៩៧៥ ។

លោក​លី​ដែល​ក្លាយជា​សាស្ត្រាចារ្យ​ខាង​សេដ្ឋ​កិច្ច បាន​ចូល​ទៅ​កៀក​ជាមួយ​កូនប្រុស​លោក​ជៀង កៃ​ចៀក គឺ​លោក​ចៀង​ជី​ញ​កូ កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០ ។ ពេល​លោក​ក្លាយជា​ប្រ​ធានា​ធិ​បតី​ក្រោយ ឪពុក លោក​ស្លាប់ លោក ជៀង​ជី​ញកូ បាន​ដំឡើង លោក លី​ ឲ្យកាន់​តំណែង​ជា​ច្រើន ក្នុង​ជួរ​រដ្ឋាភិបាល ។

ជា​អនុ​ប្រធានាធិបតី​ក្នុង​ឆ្នាំ​១៩៨៤​លោក​លី​ក្លាយ ៤​ឆ្នាំ​ក្រោយមក​បន្ទាប់​ពីមរណភាព​របស់​លោក​ចៀង​ជី​ញ​កូ ក្នុង​ឆ្នាំ​១៩៨៨ ជា​ប្រធានាធិបតី​តៃវ៉ាន់​ជា​អ្នក​កើត​នៅ​លើ​កោះ​នោះ​ដំបូង​គ ។

ដ្ឋាភិបាល​របស់​លោក​បាន​ធ្វើការ​កែទម្រង់​នយោបាយ​ក្នុង​ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​ឲ្យ​មានការ​បោះ​ឆ្នោត​សភា​និង​ប្រធានាធិបតី​ដោយ​ផ្ទាល់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ