ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ប៊ុ​យនិង​ជេ​មមី លេងលើស​រហូត​​ធ្វើ​ឱ្យ​មាន​ផ្ទុះ​​ប្រតិកម្ម​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ពេល​តា​ប៊ុ​យ និង កញ្ញា ជេ​ម មី បោះពាក្យ​សំដី និយាយ​លេង​ជ្រុល​ ទៅ​កាន់​ទូរទស្សន៍​ជាតិ…


រាជធានីភ្នំពេញ ៖ ក្រោយ​ពេល​តា​ប៊ុ​យ និង កញ្ញា ជេ​ម មី បោះពាក្យ​សំដី និយាយ​លេង​ជ្រុល​ ទៅ​កាន់​ទូរទស្សន៍​ជាតិ បង្ក​អោយ​ក្លាយជា​ការ​ផ្ទុះ​រឿង​កាន់តែ​ខ្លាំង​។ មានការ​រិះគន់​តា​ប៊ុ​យ និងជេ​មមី ​ដែល​មានការ​ចេះ​ដឹង មិន​គួរ​និយាយ​ស្តី​លើ​សហួស ដៀមដាម​ទៅ​កន្លែង​ថ្នាក់​ជាតិ​បែប​នេះ​។ យ៉ាងណា តាប៊ុ​យ ក្រោយ​ដឹង​ខុស​បាន​បង្ហោះ​សារ សូម​អភ័យទោស​ជា​សាធារណៈ រួច​ដែរ ។ ប៉ុន្តែ​ប្រិ​យ​មិត្ត​មួយ​ចំនួន នៅ​តែ​មិន​អស់ចិត្ត ដោយ​សារ​លើស​ពេក​។

https://www.facebook.com/leakhena.tvk/videos/3179891248785117/

អគ្គ​នាយិកា​រង​ពីរ​រូប​នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​ទ​ង្វើ​របស់​វី​ជេ​តា​ប៊ុ​យ ដែល​ជា​ពិធីករ និង​ជា​អ្នក​ផលិតកម្ម​វិធី ពេញចិត្ត​ឬ​អត់ ប្រើ​ពាក្យពេចន៍​ឌឺដង​មក​ដល់​ស្ថានីយទូរទស្សន៍​ជាតិ ដោយ​យក​រឿង​ចំអន់​គ្នា​លេង​ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់
«​យក​តម្លៃ​នៃ​អត្ត​ច​រិ​ក សីលធម៌ សុជីវធម៌ និង​ក្រម​វិជ្ជាជីវៈ​របស់​យើងខ្ញុំ​ជា​ពិធីករ ពិធី​ការិនី មក​លេងសើច​កំប្លុកកំប្លែង​។ ខ្ញុំ​សូម​ឲ្យ​ប្អូន​ៗ សូមទោស​ជា​សាធារណៈ​ចំពោះ​សម្ដី​ដែល​បាន​និយាយ​ទោះជា​ចេតនា ឬ​អ​ចេតនា​ក៏​ដោយ»​។

ទ​ង្វើ​បែប​នេះ ពិធីករ​ទាំងនោះ​បាន​ភ្លេច​នូវ​ក្រមសីលធម៌ ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​។​យើង​ឃើញ​ថា មានការ​បញ្ចេញ​ឃ្លី​ប​វី​ដេ​អូ បន្ទាប់​ពី​ថត​នូវ​កម្មវិធី​ពេញចិត្ត​ឬ​អត់​របស់​ទូរទស្សន៍ MYTV ដែល​មិនដឹង​កាលបរិច្ឆេទ​ចាក់​បញ្ចាំង​ថ្ងៃ​ណា ប៉ុន្តែ​មាន​ឃ្លី​ប​មួយ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​អគ្គ​នាយិកា​រង​ទូរទស្សន៍​ជាតិ​ពីរ​រូប​មាន​ប្រតិកម្ម និង​បង្ហោះ​សារ​តប​បែប​អប់រំ​ទៅ​ពួក​គាត់ ដែល​ជា​ពិធីករ​វ័យក្មេង ដើម្បី​ឲ្យ​សុំ​ទោស​ជា​សាធារណៈ​។​

លោកស្រី កុ​ច មា​តី អគ្គ​នាយិកា​រង​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «ខ្ញុំ​មិនមែន​ជា​មនុស្ស​ឥត​ខ្ចោះ​ដែល​មិន​ចេះ​ខុសឆ្គង​នោះ​ទេ តែ​បទ​ពិសោធន៍​ការងារ​ជា​អ្នក​អាន ជា​អ្នក​អត្ថាធិប្បាយ ជា​ពិធី​ការិនី ជាង ២០​ឆ្នាំ​មកនេះ ល្មម​អាច​ចែករំលែក​ជូន​ប្អូន​ៗ ជា​អ្នក​អត្ថាធិប្បាយ ជា​ពិធីករ ពិធី​ការិនី ជំនាន់​ក្រោយ​បាន ដឹង​ខ្លះ​ៗ ថា​ជា​ពិធីករ ពិធី​ការិនី​ត្រូវ​តែ ប្រុង​ប្រយ័ត្ន​រាល់​ពាក្យពេចន៍​និយាយ​ស្តី​ចេញ​មក ត្រូវ​ដឹង​ថា វា​បាន​ចូល​ត្រចៀក​អ្នក​ស្តាប់ អ្នក​មើល​រាប់​ពាន់ រាប់​ម៉ឺន​នាក់ ក្នុង​ពេល​តែ​មួយ ដូច្នេះ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត កុំ​ឲ្យ​ពាក្យពេចន៍ ដែល​យើង​និយាយ​ចេញ​មក​ក្លាយជា​អាវុធ​មុខ​២​»។

លោកស្រី​បន្ត​សរសេរ​ទៀត​ថា «​ចាំ​ថា ជា​មនុស្ស​សាធារណៈ គ្រប់យ៉ាង​ដែល​យើង​និយាយ យើង​សម្តែង​ចេញ​ទៅ អ្នក​ស្តាប់ អ្នក​មើល ចង់​ឬ​មិន​ចង់ គេ​គិត​និង​ជឿ ថា​វា​ត្រូវ វា​ល្អ គេ​នឹង​យកតម្រាប់​តាម ដូច្នេះ​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ច្បាស់ មុន​និង​និយាយ​ឬ​បង្ហាញ​ត្រូវ​ចាំ​ថា ខ្លួន​យើង​ជា​កោសិកា​មួយ​របស់​សង្គម​ដែល​មានឱកាស​ជាង​មនុស្ស​ទូទៅ ក្នុង​ការ​ជួយ​សង្គម​ជាតិ តាម​រយៈ​ការ​និយាយ ការ​សម្តែង ចូលរួម​អប់រំ រក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជា​គំរូ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ៗ ស្រប​តាម ពាក្យស្លោក «​បុរាណ​មិនយឺត សម័យ​មិន​បរទេស​»​។

ចាំ​ថា យើង​មិនមែន​ជា​តុលាការ មិនមែន​ជា​គ្រូបង្រៀន មិនមែន​ជា​គ្រូពេទ្យ ដែល​កាត់ក្តី ដែល​បង្រៀន និង​ផ្តល់​ដំបូន្មាន​លើ​ការ​ព្យាបាល ដល់​ប្រិ​យ​មិត្ត​ខ្លួន​ឡើយ យើង​ត្រឹម​ជា​អ្នក​ពាំនាំ​អ្វី​ដែល​ពិត មាន​អំណះអំណាង​ត្រឹមត្រូវ​ច្បាស់លាស់ ជូន​ប្រិ​យ​មិត្ត​ប៉ុណ្ណោះ រក្សា​ជំហរ​កណ្តាល មិន​លម្អៀង មាន​ហេតុផល មាន​ទឡ្ហីករណ៍ ច្បាស់លាស់​ចំពោះ​រឿងរ៉ាវ​ដែល​លើក យក​មក​វិភាគ​ក្នុង​កម្មវិធី​របស់​ខ្លួន​មិន​វាយប្រហារ ឬ​ប៉ះពាល់​សិទ្ធិ​របស់​គេ» ​។

លោកស្រី ឱរ ល​ក្ខិ​ណា អគ្គ​នាយិកា​រង​ទូរទស្សន៍​ជាតិ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា មិន​ខឹង​ទេ តែ​មើល​ហើយ​មើល​ទៀត​ទ្រាំ​មិន​បាន​! ក្នុង​នាម​ជា​ពិធី​ការិនី​មួយ​រូប​របស់​ស្ថាប័ន​ជាតិ ទ​ទក ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​ពិធីករ​និង​ពិធី​ការិនី កម្មវិធី​ពេញចិត្ត​រឺ​អត់ របស់ MYTV យក​តម្លៃ​នៃ​អត្ត​ចរិត សីលធម៌ សុ​ជីវភាព និង​ក្រម​វិជ្ជាជីវៈ​របស់​យើងខ្ញុំ​ជា​ពិធីករ ពិធី​ការិនី មក​លេងសើច​កំប្លុកកំប្លែង​។ ខ្ញុំ​សូម​ឲ្យ​ប្អូន​ៗ​សូមទោស​ជា​សាធារណៈ​ចំពោះ​សម្ដី​ដែល​បាន​និយាយ​ទោះជា​ចេតនា​រឺ​អ​ចេតនា​ក៏​ដោយ ។

១-ពាក្យ​ដែល​ពិធីករ​និយាយ​ថា​: សុភាព​អាច​ទៅ​ធ្វើការ​នៅ​ទ​ទក​បាន​(​ខ្ញុំ​មិន​ចាប់កំហុស​ទេ​)​។២-ពិធី​ការិនី និយាយ និង​ សំឡេង​សើច​: ខ្លាច​គេ​ដេញ​ទៅ​ធ្វើការ​នៅ​ទ​ទក (​បាន​ន័យ​ថា​ម៉េច​ខ្លាច​គេ​ដេញ​ហ្នឹង​! សូម​ជួយ​ពន្យល់? រួម​ទាំង​សំឡេង​សើច​បាន​ន័យ​ថា​ម៉េច?​)​

ស្រប​ពេល​ជាមួយ​ការ​ឆ្លើយ​តប​មាន​ម៉េច​ខាន​មួយ​ចំនួន​លើ​បំណែក facebook បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ថា ធ្វើ​នេះ​មិនមែន​ទើបតែនឹង​កើត​ឡើងជា​លើក​ទី​មួយ​នោះ​ទេ គឺ​គាត់​ធ្លាប់​ឃើញ​ជា​ច្រើន​ដង​មក​ហើយ រហូត​ដល់​មាន​សំណូមពរ​ឲ្យ​មានការ​បិទ​កម្មវិធី​នេះ​ចោល​តែ​ម្ដង​។ គាត់​បាន​និយាយ​ទៀត​ថា កម្មវិធី​នេះ​ពួក​គាត់​មិន​ដែល​បាន​មើល​ឬ​គាំទ្រ​អី​ទេ ព្រោះ​វា​មើលទៅ​ដូច​ជា​មាន​ភាព​រញ៉េរញ៉ៃ​ពេក​។

តា​ប៊ុ​យ វិញ បាន​សរសេរ បង្ហោះ​សុំ​ទោស​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ពិធីករ​ក៏​ដូច​ជា​ផលិតករ​នៃ​កម្មវិធី​ពេញចិត្ត​ឬ​អត់ សូម​អធ្យាស្រ័យ​ចំពោះ​ការ​លេងសើច​ដែល​ប៉ះពាល់​ដល់​រៀមច្បង​ខាង​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​សង្ឃឹមថា​បង​ៗ​នឹង​អភ័យទោស​សម្រាប់​កំហុសឆ្គង​ដែល​កើតឡើង​ដោយ​អ​ចេតនា​នេះ​. ជា​ចុង​ក្រោយ​ម្តងទៀត​ចង់​និយាយ​ថា​ស្រលាញ់​និង​គោរព​រៀមច្បង​ជា​ពិសេស​ពេញចិត្ត​នឹង​ទឹកដម​សំលេង​និង​អត្ត​ច​រឹក​របស់​រៀម​ៗ​ច្បង​ខាង​ទូរទស្សន៍​ជាតិ​❤️❤️🙏🙏

​​

ខាត់ សា​មឿ​ន

អត្ថបទសរសេរ ដោយ