ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ជាវ​ទាំងអស់​គ្នា ! កន្ត្រក និង​កាបូប​ធ្វើ​ពី​កំប្លោក​ផ្តល់​កម្រៃ​ដល់​មនុស្ស​ចាស់​ៗ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ដំណាក់កាល​នេះ កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​អាជីវកម្ម និង​វិស័យ​សំខាន់​ៗ​ស្ទើរតែ​មួយ​ផែនដី ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង មនុស្ស​ជា​ច្រើន​ត្រូវ​បាត់បង់​ការងារ​ធ្វើ ។ ក្នុង​នោះ​ប្រទេស​កម្ពុជា…

ខេត្តសៀមរាប ៖ ក្នុង​ដំណាក់កាល​នេះ កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​អាជីវកម្ម និង​វិស័យ​សំខាន់​ៗ​ស្ទើរតែ​មួយ​ផែនដី ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង មនុស្ស​ជា​ច្រើន​ត្រូវ​បាត់បង់​ការងារ​ធ្វើ ។ ក្នុង​នោះ​ប្រទេស​កម្ពុជា ក៏​មិនសូវ​ខុស​គ្នា​ឆ្ងាយ​ពី​ប្រទេស​ដទៃ​ទៀត​លើ​សាកលលោក​ដែរ ជាក់ស្តែង​វិស័យ​ទេសចរណ៍​នេះឯង​រង​ផល​ប៉ះពាល់​ខ្លាំងក្លា​ណាស់ រីឯ​ភ្ញៀវ​ទេសចរ​បរទេស​វិញ​ថយ​ចុះ​ខ្លាំង​គំហុក​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ អាជីវកម្ម​ដែល​ធ្លាប់តែ​ទទួល​បាន​ផល​ពី​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប ឬ​កន្លែង​ទេសចរណ៍​នានា​ក្នុង​ប្រទេស ក៏​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយ​ការ​លក់​នៃ​សំភារៈ​នានា ឬ​ក៏​គ្រឿង​អនុស្សាវរីយ៍​ក៏​ហាក់​មិនសូវ​ជា​លក់ដាច់​ប៉ុន្មាន​ដែរ ។ អាជីវកម្ម​លក់​កាបូប និង​កន្ត្រក​ដែល​ធ្វើ​ពី​កំប្លោក ដែល​ពឹង​លើ​ការ​លក់ ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​នោះ ឥឡូវ​ហាក់​ស្ងាត់ជ្រងំ ឬ​ក៏​អាច​និយាយ​បាន​ថា លក់​មិនសូវ​ដាច់​។

បងស្រី សាញ់ ចា​ណា ជា​អ្នកលក់​កន្ត្រក​និង​កាបូប​ធ្វើ​ពី​កំប្លោក​បានឱ្យ​ដឹង​ថា «​មុន​កូ​វី​ដ​ខ្ញុំ​អាច​លក់​បាន មួយ​ថ្ងៃ​បាន ១០ កន្ត្រក​ឡើង​ទៅ ហើយ​ភាគច្រើន​លក់ដាច់​សម្រាប់​ភ្ញៀវ​ទេសចរ​ក្រៅ​ស្រុក​។ កន្ត្រក​ឬ​កាបូប របស់ខ្ញុំ​លក់​ក្នុង​តម្លៃ​ចាប់ពី ២៥ ដុល្លារ​អា​មេ​រិ​ក ឡើង​ទៅ​ដល់ ៤៥ ដុល្លារ​អា​មេ​រិ​ក ហើយ​អាស្រ័យ​ទៅ​លើ​ទំហំ​ផង​ដែរ​។ ប៉ុន្តែ​ឥឡូវ​លក់​បាន មួយ ឬ​ពីរ​ទេ​ក្នុង​មួយ​ថ្ងៃ​»​។

ក្នុង​ការ​ប្រកប​អាជីវកម្ម​នេះ បងស្រី​ធ្វើការ​លក់ដូរ​ជិត ៨​ឆ្នាំ ហើយ ហើយ​គាត់​បាន​ចាប់ផ្តើម​លក់​តាម​អន​ឡាន​ជិត មួយ​ឆ្នាំ​ហើយ​ដែរ តែ​មិនជា​សូវ​ផុស​ខ្លាំង​ៗ ក៏​ព្រោះថា​គាត់​ក៏​ដាក់​លក់​នៅ​ផ្សារ​រាត្រី​ច្រើន​ដែរ​។ គាត់​បាន​ជួល​តូប​ក្នុង​ផ្សារ​រាត្រី​ដើម្បី​លក់ ប៉ុន្តែ​គាត់​លក់​ច្រើន​មុខ តែ​ដល់​ពេល​មាន​វិបត្តិ​នេះ គាត់​ក៏​ផ្អាក ហើយ​ចាប់ផ្តើម​លក់​តាម​អន​ឡាញ​ច្រើន​វិញ​»​។

បងស្រី ចា​ណា បាន​បន្ថែម​ថា «​វា​ជា​ការ​ផ្តល់​កម្រៃ​ដល់ អ៊ំ​ចាស់​ៗ​ផង​ដែរ ដោយ​យើង​បាន​ផ្តល់​ឱ្យ​គាត់​ក្នុង​តម្លៃ ១ កន្ត្រក ៤ ម៉ឺន​រៀល​ឡើង​ទៅ អាស្រ័យ​តាម​កន្ត្រក​តូច​ធំ ដែល​ពួក​គាត់​ដេរ​បាន​។ ហើយ​សំភារៈ យើង​ផ្តល់​ឱ្យ​ពួក​គាត់ ប៉ុន្តែ​ក៏​មាន​អ៊ំ​ៗ​ខ្លះ ក៏​គាត់​ទៅ​ដក​កំប្លោក​មក​ខ្លួនឯង​ដែរ​។ ហើយ​ចំពោះ​ម៉ូ​ដ​ខ្ញុំ​ច្នៃ​ឱ្យ​ពួក​គាត់​ដេរ និង​ក្រង​តាម រីឯ​ដាក់​លំអរ​គឺជា​ផ្កាជ័រ ។ សម្រាប់​មួក ខ្ញុំ​បាន​លើក​មក​ពី​ប្រទេស​ថៃ ព្រោះ កំប្លោក​បើ​យក​ទៅ​ធ្វើ​ជាមួយ​វា​ធ្ងន់ ដូចនេះ​មិន​អាច​ពាក់​បាន​ទេ​។ ចឹ​ង​មួក​ដែល​លើកយក​មក​ពី​ថៃ ធ្វើ​ពី​ក្រចៅ ឬ​ក្បាស​វា​ស្រាល​អាច​ពាក់​បាន​។ ខ្ញុំ​ដើរ​ប្រមូល​ទិញ​តាម​ភូមិ​ស្រុក ពី​មុន​មាន​អ្នក​ធ្វើ នឹង​លក់​មក​ខ្ញុំ​ច្រើន​នាក់​ណាស់ តែ​ឥឡូវ​នៅ​តែ​អ៊ុ​ៗ បួន​ប្រាំ​នាក់​នេះ​ទេ រាល់ថ្ងៃ​»​។

អ៊ំ​ស្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ដេរ​ប្រាំ​នាក់​បានឱ្យ​ដឹង​ថា ចំនួន​២​ថ្ងៃ​ទើប​ត្បាញ​បាន​កន្ត្រក​មួយ ហើយ​បាន​ម្តង លក់​បាន ១០ ម៉ឺន​រៀល​ទេ​។ អ៊ំ​ស្រី ចន្ទ ដែល​មាន​អាយុ ៦៣ ឆ្នាំ​នេះ បាន​មាន​ប្រសាសន៍​បន្ត​ថា «​ហើយ​ចំនួន​លុយ​ដែល​ខ្ញុំ​រកបាន គ្រាន់តែ​ទុក​ទិញ​បាយ​ម្ហូប​ញុំ​ា ហើយ​លុយ ១០ ម៉ឺន​រៀល គឺ​អាច​ចាយ​បាន ១០ ថ្ងៃ​ឯនោះ​។ ខ្ញុំ​ចុះ​ទៅ​ដក​កំប្លោក​ខ្លួនឯង ជិត​ៗ​ច្រាំង មិន​ចាំបាច់​ទៅ​កណ្តាល​បឹង​ទេ ហើយ​ទៅ​គ្នីគ្នា​ពីរ ឬ​បី​នាក់​ដែរ​។ ហើយ​ដក​ហើយ យើង​មិន​អាច​ធ្វើ​បាន​ភ្លាម​ៗ​ទេ យើង​ត្រូវ​ហ៊ា​លវា​ឱ្យ​ស្ងួត​សិន​ទើប​អាច​ចាប់ផ្តើម​ក្រង និង​ដេរ​បាន​»​។

ពី​មុន​ខ្ញុំ ធ្វើ​ការងារ​ច្រើន​ណាស់ ខាង​លក់ដូរ​នឹង ប៉ុន្តែ​ដោយ​ឥឡូវ​មិន​មាន​កម្លាំង​ដូច​ពី​ក្មេង​ៗ​ទៀត​ទេ ដូចនេះ​ធ្វើការ​ក្រង ត្បាញ ឬ​ដេរ​នេះ វា​នៅ​តែ​មួយ​កន្លែង​មិនបាច់​ចល័ត​ទៅ​ណា​ឆ្ងាយ ហើយ​វា​ក៏​មិនសូវ​ជា​ប្រើ​កម្លាំង​អ្វី​ខ្លាំង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ