ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ថៃ​សម្រេច​កាត់ទោស អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ហើយ

3 ឆ្នាំ មុន

ថៃ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​បាន​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ពី​បទ​កាន់កាប់​ភាគហ៊ុន​ខុសច្បាប់​នៅ​ក្នុង​ក្រុមហ៊ុនទូរស័ព្ទ និង​ទំនាស់​ផលប្រយោជន៍ ហើយ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​។ ផ្នែក​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល​សម្រាប់​អ្នក​កាន់​តំណែង​នយោបាយ…

ថៃ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​បាន​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ពី​បទ​កាន់កាប់​ភាគហ៊ុន​ខុសច្បាប់​នៅ​ក្នុង​ក្រុមហ៊ុនទូរស័ព្ទ និង​ទំនាស់​ផលប្រយោជន៍ ហើយ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​។

ផ្នែក​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល​សម្រាប់​អ្នក​កាន់​តំណែង​នយោបាយ បាន​និយាយ​ថា ខ្លួន​បាន​បន្ត​ការ​កាត់ក្តី​របស់​លោក​ថា​ក់​ស៊ី​ន ដោយ​មិន​មាន​វត្តមាន​លោក ដូចដែល​បាន​អនុញ្ញាត​ដោយ​ច្បាប់​ថ្មី​ស្តី​ពី​នីតិវិធី​ព្រហ្មទណ្ឌ​សម្រាប់​អ្នក​កាន់​តំណែង​នយោបាយ​ក្នុង​ឆ្នាំ ២០១៧ ។

លោក​ថា​ក់​ស៊ី​ន ត្រូវ​បាន​អគ្គ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ក្នុង​ឆ្នាំ​២០០៨ ពី​បទចោទប្រកាន់​មិន​ត្រឹមត្រូវ និង​ទំនាស់​ផលប្រយោជន៍​រវាង​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០០១ និង​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ ២០០៦ ក្នុងអំឡុងពេល​ពីរ​អាណត្តិ​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​។

លោក​ថា​ក់​ស៊ី​ន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Shin Corp​។ ច្បាប់​នេះ​ហាមឃាត់​មន្ត្រី​រដ្ឋាភិបាល​មិន​ឱ្យ​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ម៉ៅ​ការ​របស់​រដ្ឋ​។ លោក​ក៏​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ទំនាស់​ផលប្រយោជន៍​ក្នុង​ការ​រំលោភ​ក្រមព្រហ្មទណ្ឌ​។

ពេល​នេះ តុលាការ​បាន​រក​ឃើញ​ថា លោក​ថា​ក់​ស៊ី​ន មាន​ពិរុទ្ធភាព​ដូច​ការ​ចោទប្រកាន់​មែន​។

ក្រុម​ចៅក្រម​មក​ពី​តុលាការ​បាន​សម្រេច​ដោយ​សំឡេង​ភាគច្រើន ដើម្បី​កាត់ទោស​លោក​ថា​ក់​ស៊ី​ន ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ​ពី​បទ​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត និង​រយៈពេល​៣​ឆ្នាំ ដោយសារ​ទំនាស់​ផលប្រយោជន៍​។

តុលាការ​ក៏​បាន​ចេញ​ដីកាចាប់ខ្លួន​គាត់​ផង​ដែរ​។ ទោះ​យ៉ាងណា​លោក​ថា​ក់​ស៊ី​ន បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ក្នុង​ឆ្នាំ​២០០៨៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ