ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​ម្នាក់ ទទួលមរណភាព​ដោយសារ​​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ លោក Herman Cain ដែល​ជា​អតីត​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក របស់​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ហាង​លក់​ភី​ហ្សា Godfather’s Pizza…

អា​មេ​រិ​ក ៖ លោក Herman Cain ដែល​ជា​អតីត​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក របស់​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ហាង​លក់​ភី​ហ្សា Godfather’s Pizza បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​ការ​ផ្ញើ​ពី​គណនី Twitter របស់​គាត់ និង Newsmax​។

លោក Cain ដែល​មាន​អាយុ​៧៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ដើមខែ​នេះ ហើយ​គណនី Twitter របស់​គាត់​បាន​និយាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា គាត់​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​បញ្ចូល​អុក​ស៊ី​សែន ទៅ​ក្នុង​សួត​របស់​គាត់​។ គេ​មិន​ទាន់​ដឹង​ថា លោក Cain បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នេះ មកពីណា​នៅឡើយ​ទេ​។

ក្នុង​នាម​ជា​សហ​ប្រធាន​នៃ​ក្រុម Black Voices របស់​លោក Trump លោក Cain មានមុខ​នៅ​ក្នុង​កម្មវិធី​ជួបជុំ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា របស់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​នៅ​ទីក្រុង Tulsa រដ្ឋ Oklahoma ដែល​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​របស់ Trump ៨​នាក់ រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ការ​ធ្វើតេស្ត​។ អ្នកនាំពាក្យ​យុទ្ធនាការ​របស់​លោក Trump លោក Tim Murtaugh បាន​ប្រាប់ CNN ថា លោក Cain មិន​បាន​ជួប​គ្នា​ជាមួយនឹង​លោក Trump នៅ​ក្នុង​ការ​ជួបជុំ​នៅ Tulsa នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Cain បាន​ប្រកាស​ពី​បេក្ខភាព​របស់​លោក​សម្រាប់​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១១​។ លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រជែង សម្រាប់​ផែនការ​កំណែទម្រង់ពន្ធ ៩-៩-៩ របស់​លោក ដែល​នឹង​ជំនួស​រាល់​ពន្ធ​បច្ចុប្បន្ន​ដោយ​ពន្ធ​លើ​ប្រាក់​ចំណូល ៩% ពន្ធ​សាជីវកម្ម ៩% និង ពន្ធ​លក់​ថ្នាក់​ជាតិ ៩%៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ