ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​តែ​មួយ​របស់​លោក ញែ​ម សុគន្ធ កាន់តែ​ធំធាត់​កាន់តែ​ខ្យូ​ត​កប់​សេរី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​ដែល​មាន​សម្បុរ​ស្រអែម​ស្រស់​រាង​ខ្ពស់ស្រឡះ និង​មាន​ទម្រង់​មុខ​ខ្មែរ​ចំ លោក ញែ​ម សុគន្ធ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយនឹង​នារី​ស្រស់​ស្អាត​ម្នាក់ នៅ​ក្រៅ​រង្វង់​សិល្បៈ​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ និង​មក​ដល់​ពេល​នេះ​លោក​ទទួល​បាន​ចំណងដៃ​កូនប្រុស​ដ៏​ស្រស់​ស្អាត​ម្នាក់…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​ដែល​មាន​សម្បុរ​ស្រអែម​ស្រស់​រាង​ខ្ពស់ស្រឡះ និង​មាន​ទម្រង់​មុខ​ខ្មែរ​ចំ លោក ញែ​ម សុគន្ធ បាន​សម្រេចចិត្ត​រៀប​ការ​ជាមួយនឹង​នារី​ស្រស់​ស្អាត​ម្នាក់ នៅ​ក្រៅ​រង្វង់​សិល្បៈ​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ និង​មក​ដល់​ពេល​នេះ​លោក​ទទួល​បាន​ចំណងដៃ​កូនប្រុស​ដ៏​ស្រស់​ស្អាត​ម្នាក់ ។

ហើយ​អ្វី​ដែល​កាន់តែ​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​កូនប្រុស​របស់​លោក​កាន់​ចម្រើន​វ័យ​ធំធាត់ កាន់តែ​ខ្យូ​ត ហើយ​ទម្រង់​មុខ គឺ​កាត់​តែ​ដូច​លោក​ជា ឱ​ពុក​តែ​ម្តង ។ កូនប្រុស​បណ្តូលចិត្ត​របស់​លោក យ៉ែ​ម សុគន្ធ ជា ត្បិត​មាន​អាយុ​ជិត​៤ ខែ​ក៏​ពិតមែន ប៉ុន្តែ​បើ​និយាយ​ពី​រូបរាង​វិញ គឺ​ថ្លោស​ស្អាត មុខស្រស់​ដូច​ឪពុក​ខ្លាំង​ណាស់ និង​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​លាន់មាត់​ថា កូនប្រុស​របស់​លោក​កាន់តែ​ធំ​កាន់តែ​មានមុខមាត់​ដូច​រូប​លោក​ជា​បេះ​ប៊ិ​ត ។

យ៉ាងណាមិញ បើ​យាង​តាម​ការ​បង្ហោះ​របស់​តារា​សម្តែង​ប្រុស​សង្ហា​ដែល​ជា​តួអង្គ​ល្បី​នៅ​ក្នុង​រឿង​ស្បែក​គង់ បាន​បង្ហាញ​រូបថត​កូនប្រុស​ជាទី​ស្រលាញ់​របស់​លោក​ជា​រឿយ​ៗ​លើ​បណ្តាញ​សង្គម ដែល​មើលទៅ​លោក​ពិតជា​ស្រលាញ់​កូនប្រុស​នេះ​ខ្លាំង ហើយ​បើ​និយាយ​ពី​ទម្រង់​មុខ គឺ​កាន់តែ​ដូច​ឪពុក ជា​ពិសេស​ស្នាម​សើច ភ្នែក មាត់ និង​ច្រមុះ​ជាដើម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​លោក យ៉ែ​ម សុគន្ធ​សម្រេចចិត្ត​រៀប​ការ​បង្កើត​គ្រួសារ​រួច​មក លោក​ហាក់ដូចជា មិនសូវ​មាន​ទីផ្សារ​នៅ​ក្នុង​សិល្បៈ​ខាង​សម្តែង​ដូច​មុន​នោះ​ទេ ក្រៅពី​អាជីព​ជា​ពិធីករ នេះ​ក៏​ព្រោះតែ​រូប​លោក​ចង់​ចំណាយពេល​ជា​មេ​គ្រួសារ​ដ៏​ល្អ​នៅ​ក្នុងអំឡុងពេល​កូន​នៅ​តូច​ផង​ដែរ ៕

កែសម្រួលដោយ