ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ហាងខារ៉ាអូខេដ៏ធំ​មួយ​កក្រើក​​​ក្រុងសែនមនោរម្យ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ហាង​KTV​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ផ្អាក​នឹង​ដកហូត​ឧ​បករ​ណ៍​ជា​ច្រើន ដោយសារ​ម្ចាស់​ទីតាំង​លួច​បើក​អាជីវកម្ម​ល្មើស​ទៅ​នឹង​បំរាម​របស់​ក្រសួងសុខាភិបាល​ ខណៈ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​កំពុង​បន្ត​កើន​ឡើងជា​លំដាប់​លើ​ពិភពលោក ។ សេចក្តី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខារ៉ាអូខេ​​មួយ​យីហោ« រ៉ូ​យ៉ា​ល់» ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន…

ខេត្តមណ្ឌលគិរី៖ ហាង​KTV​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ផ្អាក​នឹង​ដកហូត​ឧ​បករ​ណ៍​ជា​ច្រើន ដោយសារ​ម្ចាស់​ទីតាំង​លួច​បើក​អាជីវកម្ម​ល្មើស​ទៅ​នឹង​បំរាម​របស់​ក្រសួងសុខាភិបាល​ ខណៈ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​កំពុង​បន្ត​កើន​ឡើងជា​លំដាប់​លើ​ពិភពលោក ។

សេចក្តី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខារ៉ាអូខេ​​មួយ​យីហោ« រ៉ូ​យ៉ា​ល់» ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ត្រូវ​សមត្ថកិច្ច​ព្រមាន​ក្រោយ​ពេល​ដែល​ខារ៉ាអូខេ​នេះ​លប​លួច ដំណើរការ​ឲ្យ​ភ្ញៀវ​ចូល​ច្រៀង​ក្រោម​លេសភោ​ជនីយ
​ដ្ឋា​ន​ល្មើស​​ និង​បំរាម​ហាមឃាត់​។

ក្នុង​ប្រ​តិ​បត្ត​ការ ​ដែល​ដឹកនាំ​ដោយ​លោកស្រី​ឧត្តមសេនីយ៍ត្រី ​ហួ​ន គឹ​ម​ហេង និង​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា នោះ​ពិនិត្យ​ឃើញ​ថា ទីតាំង​ល្មើ​សមាន​បន្ទប់​កា​រ៉ា​អូ​ខេ​ចំនួន​១៣ បើក​ដំណើរការ​៥​បន្ទប់​។​មាន​ស្ត្រី​បំរើ​ការ​ចំនួន​២៨​នាក់ ប្រុស​៧​នាក់​។​ក្នុង​ចំណោម​ស្ត្រី​២៨​នាក់​នោះ​មាន​១៥​នាក់​បំរើ​ចាក់​Beer​ដោយ​ផ្ទាល់​ជាមួយ​ភ្ញៀវ​និង​អ្នក​ដទៃ​ទៀត​បំរើ​កា​ងារ​ផ្សេង​ៗ​។

លោក ងិ​ន សុ​វិមាន បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់ខា​រ៉ា​អូ​ខេ​នេះ​ផង​ដែរ អំពី​បំរាម​និង​ទប់​ស្កាត់​នូវ​សកម្មភាព​ប្រាសចាក​នៃ​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​បង្ការ ​និង​ទប់ស្កាត់​វីរុស​កូ​វី​ដ​-១៩​។​ក្នុង​ប្រ​តិ​បត្ត​ការ​នោះ ​ម្ចាស់​ទីតាំង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើស​បំរាម​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​បំរើ​ដល់​ការ​ច្រៀង​រាំ​រួម​មាន ៖ ១-អំ​ភ្លី​ចំនួន​៣​គ្រឿង ២-​ក្បាល FM ចំនួន​៤​គ្រឿង ៣-ក្លាយ​អិន​ចំនួន​៤​គ្រឿង ៤-អេ​ហ៊ិ​ច​ចំនួន​៤​គ្រឿង ៥-ថា​ច់​ស្គ្រី​ន​ចំនួន​៤​គ្រឿង ៦-ក្បាល​មីក្រូហ្វូន​ចំនួន​២​ដើម​ ។

សូម​ជម្រាប​ថា ភ្ញៀវ​ដែល​ចូល​ច្រៀង​ខារ៉ា​អូ​ខេ​នៅ​រ៉ូ​យ៉ា​ល់ ​នៅ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​នោះ សុទ្ធ​សឹង ជា​បុរស​ៗ​ដែល​មាន​ទីលំនៅ​ក្នុង​ខេត្តមណ្ឌលគិរី ពិសេស​ក្រុង​សែន​មនោ​រម្យ​នោះ​តែ​ម្តង ពុំ​មាន​អ្នក​ខេត្ត​ដទៃ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ