ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​នៅ​កម្ពុជា​ ៖ និស្សិត​យោធា​កម្ពុជា ៦៤​នាក់​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តង់​ទី​២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ម៉ត់ចត់​ក្នុង​ការ​ការពារ ​និង​ទប់ស្កាត់​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ នៅ​កម្ពុជា​នោះ ថ្មី​ៗ​នេះ និស្សិត​យោធា​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​រុ​ស្សី ចំនួន​៦៤​នាក់…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ម៉ត់ចត់​ក្នុង​ការ​ការពារ ​និង​ទប់ស្កាត់​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ នៅ​កម្ពុជា​នោះ ថ្មី​ៗ​នេះ និស្សិត​យោធា​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​រុ​ស្សី ចំនួន​៦៤​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​តង់​ទី​២ បន្ទាប់​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជុំ​ទី​១ ចប់​សព្វគ្រប់ ។

យោង​តាម​ព័ត៌មាន​ពីមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ និង​ជួសជុល​បញ្ជូន​សារនៃ​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួងការពារជាតិ កាលពី​រសៀល​ថ្ងៃ​ទី ៣០ កក្កដា​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៤.០០​នាទី ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​និង​ជួសជុល​បញ្ជូន​សារនៃ​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួងការពារជាតិ បាន​ទទួលយក​និស្សិត​យោធា​កម្ពុជា ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​រុ​ស្សី ចំនួន​៦៤​នាក់ (​ហុកសិប​បួន​នាក់​គត់​) ក្រោយ​ពី​ក្រុម​និស្សិត​ទាំងនោះ​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ ​នៅ​សាលា​បឋម​សិក្សា​ហ៊ុន​សែន​បុរី​១០០​ខ្នង (​ក្រុងភ្នំពេញ​) និង​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ​បន្ថែម​ទៀត នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​និង​ជួសជុល​បញ្ជូន​សារ នៃ​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួងការពារជាតិ ។

សូម​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវី​ដ ១៩​សរុប​ចំនួន ២៣៤ នាក់ (​ស្រី ៤៦​នាក់​និង​ប្រុស ១៨៨​នាក់​) និង​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​ទូ​ទាំង​ប្រទេស​ចំនួន ១៦៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ចំនួន ៦៨​នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ