ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រក​ឃើញ ៤៥​ករណី​ថ្មី ពាក់ព័ន្ធ​ចម្លង​កូ​វី​ដ​-១៩​ក្នុង​សហគមន៍ នៅ​ដា​ណា​ង

3 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀតណាម នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែកក្កដា បាន​រាយការណ៍​ថា មាន​ករណី​ថ្មី​ចំនួន ៤៥​ករណី​បន្ថែម ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចម្លង​កូ​វី​ដ​-១៩​ថ្មី…

ទីក្រុង​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀតណាម នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែកក្កដា បាន​រាយការណ៍​ថា មាន​ករណី​ថ្មី​ចំនួន ៤៥​ករណី​បន្ថែម ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចម្លង​កូ​វី​ដ​-១៩​ថ្មី ក្នុង​សហគមន៍ នៅ​ទីក្រុង​ដា​ណា​ង ស្ថិត​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស ដែល​ចំនួន​នេះ​គឺ​ឡើង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ ។

អ្នក​ឆ្លង​ថ្មី​ទាំង​៤៥​ករណី​នេះ មាន​អាយុ​ចន្លោះ​ពី ២៧​ឆ្នាំ ដល់​៨៧​ឆ្នាំ គឺជា​ប្រជាជន​នៅ​ខេត្ត​ក្វា​ង​ណា​ម ត្រូវជា​សាច់ញាតិ​របស់​អ្នកជំងឺ ដែល​មក​លេង​ ឬ​មើលថែ​អ្នកជំងឺ នៅ​ឯ​មន្ទីរពេទ្យ​ចំនួន​៤ និង​សណ្ឋាគារ​ចំនួន​០១ នៅ​ដា​ណា​ង ។ មន្ត្រី​សុខាភិបាល​វៀតណាម​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រលក​ថ្មី​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចាប់តាំងពី​ថ្ងៃ​សៅរ៍ បាន​ឈាន​ដល់ ៩៣​ករណី​ហើយ ។

ប្រទេស​វៀតណាម ចាប់ផ្តើម​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ជា​ទ្រង់ទ្រាយ​ធំ នៅ​ទីក្រុង និង​ខេត្ត​ចំនួន​៦ ពិសេស​ក្នុង​រដ្ឋធានី​ហាណូយ ដោយ​ហាមឃាត់​ការ​ប្រមូលផ្តុំ​ធំ​ៗ និង​បាន​ជំរុញ​ឲ្យ​អ្នកដំណើរ​ក្នុងស្រុក​រាប់​ពាន់​នាក់ ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ជា​បន្ទាន់ ខណៈ​ដែល​ប្រទេស​វៀតណាម​បាន​ប្រកាស​យ៉ាង​តឹងរ៉ឹង បិទ​ទីក្រុង​ដា​ណា​ង ហើយ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​បាន​ផ្អាក​រយៈពេល​១៥​ថ្ងៃ ។

សារ​ជា​អក្សរ ត្រូវ​បាន​ផ្ញើ​ទៅ​គ្រប់​ទូរស័ព្ទ​ដៃ របស់​ប្រជាជន​វៀតណាម ៩៥​លាន​នាក់ នៅ​ទូ​ទាំង​ប្រទេស ដោយ​ជម្រុញ​ឲ្យ​អ្នក​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ដា​ណា​ង ក្នុង​ខែកក្កដា​នេះ ឆាប់​ទៅ​ពិនិត្យ​ធ្វើតេស្ត​រក Covid-19 ស្រប់​ពេល​ដែល​រលក​ថ្មី​នៃ​វីរុស​នេះ ឆ្លង​រាលដាល​យ៉ាងរ​ហ័យ ដល់ទី​ក្រុង និង​ខេត្ត​ចំនួន​៦​របស់​វៀតណាម ក្នុង​រយៈពេល​ត្រឹមតែ ៦​ថ្ងៃ​ប៉ុណ្ណោះ ។

អាជ្ញាធរ​ទីក្រុង​ហាណូយ បាន​ចាប់ផ្តើម​ធ្វើតេស្ត ប្រជាជន​ចំនួន ២១.០៦៣​នាក់ ដែល​ទើបតែ​វិល​ត្រឡប់​មក​ពី​ដា​ណា​ង នា​ឱកាស​ថ្ងៃ​សម្រាក​លំហែកាយ​សម្រាប់​អ្នកដំណើរ​ក្នុងស្រុក ចាប់តាំងពី​មានការ​រឹតត្បិត ។

គិត​មក​ត្រឹម​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ២០២០​នេះ ប្រទេស​វៀតណាម មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៥០៩​ករណី ដោយ​ពុំ​មាន​អ្នក​ស្លាប់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ