ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«The New Isuzu MU-X Blue Power» រថយន្ត​ប្រភេទ SUV ថ្មី ជាមួយ​ការ​បញ្ចុះតំលៃ​ច្រើន​កប់

3 ឆ្នាំ មុន
  • ភ្នំពេញ

The New Isuzu MU-X Blue Power ជា​រថយន្ត​ប្រភេទ SUV ដ៏​ប្រណិត និង​មាន​ផាសុកភាព​ដែល​បាន​នាំ​មក​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​ពី​ផ្នែក​ខាងក្នុង​ទៅ​ផ្នែក​ខាងក្រៅ​ទាំង​រចនាបថ…

The New Isuzu MU-X Blue Power ជា​រថយន្ត​ប្រភេទ SUV ដ៏​ប្រណិត និង​មាន​ផាសុកភាព​ដែល​បាន​នាំ​មក​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​ពី​ផ្នែក​ខាងក្នុង​ទៅ​ផ្នែក​ខាងក្រៅ​ទាំង​រចនាបថ ទាំង​ភាព​ឆើតឆាយ និង​ផាសុកភាព​ដែល​បង្ហាញ​ពី​មោទនភាព​របស់​រថយន្ត ។ វា​ផ្តល់​នូវ​ការ​អនុវត្ត​ការ​បើកបរ​ដ៏​ពិសេស​មួយ​តាម​រយៈ​ម៉ាស៊ីន​ដែល​ល្អ​បំផុត 3.0 និង 1.9 លី​ត្រ​, ជាមួយនឹង​ការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​ដ៏​អស្ចារ្យ ខណៈ​ពេល​ដែល​មានការ​ផ្តល់​ជូន​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​នៃ​ស្តង់ដារ​អ៊ី​ស៊ូ​ហ្ស៊ុ ដែល​បាន​ជឿ​ទុកចិត្ត​ដោយ​ម្ចាស់​រថយន្ត​ទូ​ទាំង​ពិភពលោក​នេះ​ជា​ការ​ឆ្លើយ​តប់​ទៅ​នឹង​របៀប​រស់នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ។

សូម​មើល​លក្ខណៈ​ពិសេស​ទាំងអស់​របស់ The New Isuzu MU-X Blue Power ទាំងអស់​គ្នា :
ភាព​ខ្លាំង និង​ការ​តំណើរការ
ការ​បើកបរ​មាន​អានុភាព​ខ្ពស់​នៅ​គ្រប់​កម្រិត​ល្បឿន និង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែល​មាន​លក្ខណៈ​ប្លែក​ជា​បច្ចេកវិទ្យា​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ។
•​ ​Isuzu 3.0 Ddi VGS Turbo កំលាំង​សេះ​163 hp ស្មើនឹង 3,200 ជុំ​/​នាទី និង​កំលាំង​អូស​សន្ដោង 380 ញ៉ូ​តុ​ន​-​ម៉ែ​ត ស្មើនឹង 1,800 – 2,200 ជុំ​/​នាទី
•​ ​ប្រអប់លេខ​អូ​តូ 5 លេខ​អាច​ផ្លាស់​ប្តូរ​បាន​យ៉ាង​ងាយស្រួល​រួម​ជាមួយ​ប្រព័ន្ធ REV TRONIC ដែល​អាច​ជ្រើសរើស​ប្តូរ​ទៅ​ជា​ប្រអប់លេខ​ដៃ​បាន​យ៉ាង​រហ័ស អ្នក​អាច​រីករាយ​ជាមួយ​ការ​បើកបរ និង​មាន​ទំនុកចិត្ត​ខ្ពស់
•​ ​បូម​រ៉ូ​ស័​រ COIL SPRING មាននៅ​លើ​កង់​ទាំង​បួន​ដែល​មាន​ប្រដាប់​ស្រូប​យក​ហ្គា​ស ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កាត់​បន្ថយ​ភាព​ឃ្លីងឃ្លោង (LINEAR HANDLING) និង ប្រព័ន្ធ​ទប់​លំនឹង​ពេល​បើកបរ (FLATE RIDING).
•​ ​ប៉ូ​ម​ផ្នែក​ខាងក្រោយ​ជា​ប្រភេទ 5 LINK ធ្វើ​ឲ្យ​ការ​បើកបរ​លើ​ដង់ផ្លូវ​មាន​លំនឹង​ល្អ​បំផុត
•​ ​ប្រព័ន្ធ​បញ្ជា Terrain Command ជា​ប្រព័ន្ធ 4WD មាន​ភាព​ត្រឹមត្រូវ​ច្បាស់លាស់​និង ងាយស្រួល​បញ្ជា​ដោយ​ប្រើ​តែត្រឹម​តែ​ម្រាមដៃ​ប៉ុណ្ណោះ​។

សុ​វត្ដិភាព & ភាព​ធន់

ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណត់ (HSA) ដើម្បី​ការពារ​ស្វ័យប្រវត្តិ មិន​អោយ​រថយន្ត​រអិល​ថយក្រោយ​នៅ​លើ​ជម្រាល​ណាមួយ មុន​ពេល​ចេញដំណើរ​ទៅ​មុខ​ទៀត និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ល្បឿន​ពេល​ចុះ​ចំណោត (HDC) ដែល​អាច​ជួយ​ទប់​ល្បឿន​រថយន្ត​ពេល​ចុះ​ចំណោត ដោយ​មិនបាច់​ជាន់​ហ្វ្រាំង​។

ប្រព័ន្ធ​ហ្វ្រាំង ABS ជាមួយ EBD និង BA បញ្ឈប់ និង​គ្រប់គ្រង​រថយន្ដ​បាន​ល្អ​សូ​ម្បី​តែ​នៅ​លើ​ស្ថានភាព​ផ្លូវ​រអិល​ក៏​ដោយ ប្រព័ន្ធ ESC និង TCS ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បង្កើន​ល្បឿន ជាមួយ​ពោង​សុវត្ថិភាព 6 ជួយ​ការពារ​ការ​រង​របួស ពេល​មាន​គ្រោះថ្នាក់​។

ផ្នែក​ខាងក្រៅ
ជាមួយនឹង​កាប៊ី​ន ដែល​ស្អាត​មាន​ភាព​ប្រណិត​ល្អ និង មាន​ភាព​ធន់​គ្រប់​ស្ថានភាព​ផ្លូវ​។
•​ ​រូបរាង​ថ្មី​ប្លែក រួម​ទាំង​ការ​រចនា​ផ្នែក​ខាង​មុខ​បែប 3D
•​ ​មាន​ឈ្នាន់​ចំហៀង និង កង់​យ៉ា​ន់​ស្ព័​រ​ទំហំ ១៨ អ៊ី​ញ

ផ្នែក​ខាងក្នុង
ការ​បោះ​ជំហាន​ថ្មី​មួយ​របស់ The New Isuzu MU-X ជា​រថយន្ត​ដឹក​អ្នកដំណើរ​លំដាប់​ខ្ពស់ និង រក​ឃើញ​នូវ​ផា​សុខភាព​កម្រិត​ថ្មី​មួយ​។
•​ “ISUZU UNIVERSAL DESIGN” ការ​រចនា​ម៉ូត កាប៊ី​ន​ដ៏​ធំ​ទូលាយ ដែល​បង្កើត​នូវ​ភាព​ងាយស្រួល​ទាំង​អ្នកបើកបរ និង​អ្នកដំណើរ
•​ ​ការ​រចនា​កៅអីអង្គុយ ត្រូវ​តាម​ស្តង់ដារ​ផាសុកភាព
•​ ​ប្រព័ន្ធ​សំឡេង​ពិសេស​មាន Speaker ចំនួន ៨​គ្រាប់ ព័ទ្ធ​ជុំវិញ និង ម៉ូនីទ័រ​នៅ​ជាប់​ពិ​ដានដែល​ភ្ជាប់​មក​ជាមួយ​ស្រាប់
•​ ​កៅអី​ជួរ​ទី​២ (60:40) និង​ជួរ​ទី​៣ (50:50) អាច​បត់​រាបស្មើ​សម្រាប់​ដាក់​អីវ៉ាន់​បាន​កាន់តែ​ច្រើន
•​ ​មាន​ថត​ច្រើន​ដែល​អាច​ទុក​ឯកសារ ឬ​របស់​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយ
•​ ​ប្រព័ន្ធ​អូ​ឌី​យ៉ូ​អេ​ក្រង់​ថា​ច់​ស្ក្រី​ន ៨​អ៊ី​ញ ដែល​មាន​ភ្ជាប់ USB , AUX និង​ភ្ជាប់​ប្ល៊ូ​ធូ​សបាន
សម្រាប់​អតិថិជន​ទាំងអស់​ដែល​ចាប់អារម្មណ៍ អាច​ធ្វើការ​ចុះ​ឈ្មោះ​បើកបរ​សាកល្បង មិនតែប៉ុណ្ណោះ​ក៏​មានការ​បញ្ចុះតម្លៃ​រហូត​ដល់ 3.000$/1​គ្រឿង​ផង​ដែរ​…​ប្រញាប់​ឡើង​!​ចំនួន​មាន​កំណត់​។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ ចង់​បើកបរ​សាកល្បង សូម​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Isuzu Cambodia (https://www.facebook.com/IsuzuCambodia/) ឬ​ទាក់ទង​ផ្នែក​លក់ K (Cambodia) Co., Ltd. ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​), Tel: 023 950 084 or 017 888 594

Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 023 900 798/096 2009 237
Contact Person: Nouch Timouyla

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ