ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរ បាលព្រហ្ម ទណ្ឌកម្រិតស្រាល ខេត្ត បានចុះ សហការ ជាមួយកម្លាំងការិយា ល័យនគរបាលការពារនិងអន្តរាគមន៍ ដែលកំពុងល្បាតក្នុងភូមិសាស្ត្រ ក្នុងសង្កាត់ធំៗទាំង បួន ក្នុងក្រុងសៀមរាប ចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ ម្តុំព្រះអង្គចេក ព្រះអង្គចម នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់ រួចយក មកការិយាល័យជំនាញ ដើម្បីឱ្យឪពុកម្តាយ ធ្វើកិច្ចសន្យាយកទៅផ្ទះធ្វើការអប់រំវិញ។
ហេតុការណ៍ចុះបង្ក្រាបក្មេងទំនើងកើតឡើងនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយ ដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ០០និង២០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី៣០ កក្កដា ។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ប្រធានការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត បានប្រាប់នៅព្រឹកថ្ងៃទី៣១ កក្កដាថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានសហការចុះល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារ និងអន្តរាគមន៍ ក្នុងភូមិសាស្ត្រក្នុងសង្កាត់ធំៗទាំង បួន ក្នុងក្រុងសៀមរាប និងបានចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់ រួចយកមកធ្វើការអប់រំ និងឱ្យឪពុកម្តាយ មកធានា យកត្រឡប់ ទៅផ្ទះវិញ រៀងៗខ្លួន។
លោកបានបញ្ជាក់ថា ក្មេងទំនើងទាំង២ក្រុម ចំនួន១៥នាក់នោះ មានក្រុមទី១-ក្រោយពីការចុះបង្ក្រាបរួចហើយ យើងបានយកក្មេងទំនើងទាំង១៥នាក់ខាងលើ មកធ្វើការសួរនាំឃើញថា ពុំមានជាប់ពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោម រកសារធាតុញៀនឃើញថា អវិជ្ជមានទាំងអស់។ ហើយ កម្លាំងយើង ក៏បានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅឱ្យអាណាព្យាបាលឱ្យយកទៅលំនៅដ្ឋានអប់រំបន្តវិញ។
ចែករំលែកព័តមាននេះ