ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ផ្ញើ​សា​អបអរសាទ​ខួប​១១​ឆ្នាំ​ដាក់​បញ្ចូល​សារមន្ទីរ​ទួល​ស្លែង​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​អបអ​សាទ​ខួប​១១​ឆ្នាំ​នៃ ការ​ដាក់​បញ្ចូល​សារមន្ទីរ​ទួល​ស្លែង​នៅ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​រ​។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​ឆ្នាំ​២០២០​ថា អបអរសាទរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​អបអ​សាទ​ខួប​១១​ឆ្នាំ​នៃ ការ​ដាក់​បញ្ចូល​សារមន្ទីរ​ទួល​ស្លែង​នៅ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​រ​។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​ឆ្នាំ​២០២០​ថា អបអរសាទរ ខួប​១១​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួល​ស្លែង​ក្នុង​បញ្ជី​ស្មារ តី​ចង​ចាំ​នៃ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​៣១​កក្កដា​នេះ ។

សម្តេច​បន្ត​ថា បណ្ណសារ​សារមន្ទីរ​ទួល​ស្លែង​បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​ថ្នាក់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៅ​ខែកុម្ភៈ ឆ្នាំ​២០០៨ ហើយ​បន្ត​ទទួល​ចុះ​ក្នុង​បញ្ជី​ស្មារតី ចង​ចាំ​នៃ​ពិភពលោក​ថ្នាក់​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០០៩ ។ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សារមន្ទីរ​ទួល​ស្លែង កំពុង​អនុវត្ត​គម្រោង អភិរក្ស និង​ថតចម្លង​ឯកសារ​ឌី​ជី​ថ​ល​ជិត​៥០០,០០០​ទំព័រ ទៅ​ក្នុង​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) តាម​រយៈ​អង្គការ​យូ​ណេ​ស្កូ ។

សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ចម្រុះ ដែល​មាន​សមាសភាព​មក​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​យូ​ណេ​ស្កូ​ជាតិ ការិយាល័យ​យូ​ណេ​ស្កូ​ភ្នំពេញ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​(​នាយកដ្ឋាន​សារមន្ទីរ និង​សារមន្ទីរ​ទួល​ស្លែង​) ដែល​បាន​សហការ​ចូលរួម​រៀបចំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្នើ​សុំ​នេះ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ